ភ្នំពេញ៖ នៅវេលាម៉ោង៧យប់ ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្តិតនៅផ្ទះលេខ២៧៩B តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ នរគបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឃាត់ខ្លួនបុរសម្នាក់ និងនារី២នាក់ រួមទាំងខ្ទើយ៣នាក់ផងដែរ ពាក់ព័ន្ធករណីបង្កប់បម្រើសេវាផ្លូវភេទ ក្នុងហាងកោសជប់« ពេញចិត្ត»។
សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ទីតាំងខាងលើនេះមាន
ឈ្មោះ ហុង ម៉េងហួ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុដែលជាអ្នកបើកហាងកោសជប់ ម៉ាស្សាយីហោ “ពេញ ចិត្ត” ៕ ស រស្មី