ព័ត៌មានទាន់ហេតុការណ៍៖

ករណីហ្ស៊េរុយសាឡឹម អាមេរិកអញ្ជើញ៦៤ប្រទេសមិនប្រឆាំងទៅជប់លៀង

ចែករំលែក៖

ប្រទេសចំនួន៦៤ ដែលមិនប្រឆាំង អាមេរិក ក្នុងនោះមាន ៣៥ប្រទេស បោះឆ្នោត សរ ២១ប្រទេសមិនបោះឆ្នោត និង៩ប្រទេស គាំទ្រអាមេរិក នៅក្នុងការ បោះឆ្នោត នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែធ្នូ ត្រូវបានឯកអគ្គរដ្ឋ ទូតអាមេរិកប្រចាំនៅអង្គការសហប្រជា ជាតិបានអញ្ជើញ តំណាងប្រទេសទាំង ៦៤នោះ ទៅចូលរួមពិធីជប់លៀង និងថ្លែងអំណរគុណនៅថ្ងៃទី៣ខែមករាខាងមុខ ។

នៅលើបណ្តាញសង្គម Twitter លោក ស្រី Haley បានអរគុណដល់បណ្តាប្រទេសដែលមិនបោះឆ្នោតប្រឆាំងអាមេរិក ។ ការបោះឆ្នោត នៅអង្គការសហប្រជាជាតិ ធ្វើឡើងក្រោយពេលក្រុមប្រឹក្សាសន្តិសុខ អ ស ប មិនអាចអនុម័តប្រឆាំងនឹងសេចក្តីប្រកាសរបស់អាមេរិកបានឡើយ ដោយ សារតែ អាមេរិកបានប្រើសិទ្ធិច្រានចោល ក្នុងពេលដែលប្រទេសសមាជិត ក្រុម ប្រឹក្សា១៤ផ្សេងទៀត គាំទ្រ លើកលែង តែអាមេរិកមួយប៉ុណ្ណោះ។

ជាមួយគ្នានេះអាមេរិកបានបញ្ជាក់ថា នឹងប្តូរស្ថានទូតទៅកាន់តំបន់ហ្ស៊េរុយសាឡឹមដដែល ហើយលទ្ធផលបោះឆ្នោតទាំង នោះ មិនប៉ះពាល់ដល់គោលនយោបាយ របស់អាមេរិកនោះឡើយ។

សកម្មភាពរបស់អាមេរិក ទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រទេសជាច្រើននៅលើពិភពលោក ដោយចាត់ទុក អាមេរិក ប្រើទឹកប្រាក់ សូកប៉ាន់ប្រទេសតូចៗ ដើម្បីកំុឲ្យបោះឆ្នោតប្រឆាំងអាមេរិក។ ដោយ លោកត្រាំបានប្រកាសថា នឹងផ្តាច់ជំនួយ ដល់ប្រទេសណាប្រឆាំងអាមេរិក ។ ចំណែកប្រទេសដែលមិនប្រឆាំងត្រូវបានអាមេរិកអញ្ជើញទៅចូលរួម ក្នុងពិធីជប់លៀង៕ ម៉ែវ សាធី

លោក ស្រី Haley


ចែករំលែក៖