ក្រុងកែប៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«ពេលនេះ ខ្ញុំកំពុងនៅខេត្តកែប ដើម្បីចូលរួមពិធីបុណ្យសមុទ្រផង និងសម្ពោធវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ផងនៅពេលបន្តិចទៀតនេះ។
ខ្ញុំសូមអញ្ជើញបងប្អូនជនរួមជាតិ ជាពិសេស កូនក្មួយយុវជន និងក្មួយៗសិស្សានុសិស្សចូលរួមកំសាន្តសប្បាយនៅក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបក្នុងថ្ងៃនេះអោយបានច្រើនកុះករ។ ប្រទេសជាតិមានសន្តិភាព គឺយើ
ងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំដើម្បីទាក់ទាញទេសចរណ័ជាតិ និងអន្តរជាតិមកកំសាន្តក្នុងប្រទេសកម្ពុជាដោយគ្មានការភ័យខ្លាច។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍ទាំងអស់គ្នា»៕