ព័ត៌មានទាន់ហេតុការណ៍៖

លោក ពេជ្រ វាសនាដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គម្រោង នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧លោក ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចតំបន់បឹងទន្លេសាប បានដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គម្រោង នៅខេត្តពោធិ៍សាត់ ។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ ពិភាក្សាផែនការការងារជាមួយទីប្រឹក្សាបច្ចេកទេសគម្រោង ក្រុមហ៊ុន​ សាងសង់អន្តរជាតិ និងក្រុមហ៊ុនសាង​សង់ក្នុងស្រុក ដើម្បីពន្លឿនសកម្មភាព​ការងារសាងសង់ឲ្យបានទាន់ពេលវេលា ដូចមានចែងក្នុងកិច្ចសន្យាសាង​សង់។

បច្ចុប្បន្ន ការសាងសង់គម្រោង​សម្រេចបាន​ប្រមាណ​ ៤០% នៃទំហំការងារសរុប ៕


ចែករំលែក៖