ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ កូនក្មួយកម្មករអាចចូលមក Comment/Message ក្នុង Facebook នាយករដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«កូនក្មួយកម្មករអាចចូលមក Comment/Message ក្នុង Facebook នាយករដ្ឋមន្រ្តី

អត្ថប្រយោជន៍ ដែលជាសេវាគាំពារសន្តិសុខសង្គមសម្រាប់កូនក្មួយឆ្លងទន្លេ គឺនឹងទទួលបានចាប់ពីម៉ោង ១២:00 យប់ថ្ងៃទី ១ មករា ឆ្នាំ ២០១៨ នេះតទៅ គឺក្មួយៗកម្មការនីនឹងទទួលបានប្រាក់ឧបត្ថម្ភគាំពារពីបេឡាជាតិដូចដែលបានកំណត់រួចហើយ (កម្មការនីសម្រាលបានកូន(១)គឺទទួល$100 និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ សម្រាលបានកូនភ្លោះ (២) គឺទទួលបាន $200។ សម្រាលបានកូន(៣)គឺបាន $300 បូកនឹងប្រាក់ឧបត្ថម្ភចំនួន$1,250 ថែមទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត)។

***ប្រសិនបើលើស២អាទិត្យ ឬលើស១ខែក្រោយមក កូនក្មួយនៅមិនទាន់ ទទូលបានប្រាក់ឧបត្ថម្ភខាងលើនេះទេ សូមកូនក្មួយសរសរសារ (Message/Comment) មកកាន់ផេក Page ពូ។

ទន្ទឹមនឹងនេះ សូមរដ្ឋមន្រ្តីក្រសួងការងារ និងរដ្ឋមន្រ្តីក្រសួងសុខាភិបាល តាមដានពិនិត្យជាប្រចាំអោយបានហ្មត់ចត់ប្រាកដប្រជា។ រដ្ឋមន្រ្តីពាក់ព័ន្ធនីមួយត្រូវតែទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រ្តី ដើម្បីធានាអោយបានចំពោះការផ្តល់នូវសេវាគាំពារសង្គមនេះអោយកាន់តែមានប្រសិទ្ឋភាពល្អចំពោះកូនក្មួយកម្មការនី ព្រោះនៅសល់ពេលតែ ៤ ថ្ងៃទៀតតែប៉ុណ្ណោះ»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖