ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ពេញវុធ បន្តដឹកនាំបញ្ជាកម្លាំងប្រជាការពារខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យនៅតាមដងផ្លូវសំខាន់ៗដូចភ្លៀងរលឹម

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង០៨និង០០នាទី លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដាក់គោលការណ៍ឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បន្តចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យនៅតាមដងផ្លូវសំខាន់ៗ ដោយបែងចែកកម្លាំងជា ០២ក្រុម មាន៖

ក្រុមទី១ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយមហាវិថីព្រះមុនី្នវង្ស, រង្វង់មូលគួចកាណុង គល់ស្ពានជ្រោយចង្វារខាងលិច, ជុំវិញរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និង ផ្លូវលេខ១០៦-១០៨(អតីតទីលានប្រជាធិបតេយ្យ) ជាលទ្ធផលៈ ឃើញថាគ្មានយានជំនះគ្រប់ប្រភេទ ឈប់ចតនោះទេ ចំពោះការលក់ដូរគ្មានសណ្តាប់ធ្នាប់ក៏ពុំមានបន្តទៀតដែរ ។

ក្រុមទី២ ចុះរៀបចំបណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យជុំវិញទីរួមផ្សារកណ្តាល នៅចំណុចផ្លូវលេខ១៤៤, ១៤៨, ១៥៤ និងផ្លូវលេខ១៣ ។ ជាលទ្ធផលៈ ពុំមានការឈប់ចត, ការលក់ដូរ បណ្តាលឲ្យកកស្ទះចរាចរឡើយ ក្រោយពី រដ្ឋបាលខណ្ឌបានចុះធ្វើការផ្សព្វផ្សាយរៀបចំរួចមកឃើញថា បងប្អូនប្រជាពលរដ្ឋបានស្តាប់ និងគោរពតាមការជូនដំណឹងដោយមិនជំទាស់ ក្នុងការៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព ចរាចរ នេះទេ គឺពួកគាត់បានយល់ស្រប ក្នុងការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន ៕ ស តារា


ចែករំលែក៖