ព័ត៌មានទាន់ហេតុការណ៍៖

ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុច មុខវិទ្យាល័យព្រែកព្នៅ​ ផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាលទ្ធផល៖ មិនមានអ្នកប្រើប្រាស់អាវុធឆ្លង់កាត់ទេ ; ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

មន្រ្តីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១-ឈ្មោះ ថៃ​ ចន្ធា ភេទប្រុស អាយុ23 ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ទី២-ឈ្មោះ​ ឌូ ឡេន ភេទប្រុស អាយុ27ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបាក់ភ្នំ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ សម្ភារៈដកហូតរួមមាន៖ ១-ក្រាមពណ៍សថ្លា(ម៉ាទឹកកក)ចំនួន២កញ្ចប់តូច ទី២-ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL.2417 ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ចាន់ធឿន


ចែករំលែក៖