ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែកក្អូមឃាត់ខ្លួនករណីជួញដូរថ្នាំញៀន បន្ទាប់ពីឆែកឆេរកឃើញថ្នាំញៀនចំនួន៩កញ្ចប់តូចនៅជាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨យប់តាមបណ្តោយផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូបែកក្អូម ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ជា សុភ័ក្រ ហៅ ម៉ាប់ ភេទប្រុស អាយ៣២ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ៖ មុននឹងឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងនគរបាលប៉ុស្តិ៍កំពុងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង។ ពេលនោះស្រាប់តែឃើញជនសង្ស័យខាងលើកំពុងដើរតាមផ្លូវនៅចំណុចកើតហេតុ គួរឲ្យសង្ស័យ ក៍ឃាត់ត្រួតពិនិត្យហើយបានរកឃើញថ្នាំញៀនចំនួន៩កញ្ចប់តូច នៅជាប់ខ្លួន ក៏ឃាត់ខ្លួនយកមកសាកសួរតែម្តង ហើយកសាងសំណុំរឿងបញ្ជួនទៅអធិការនគរបាលខណ្ឌសែនសុខចាត់ការបន្ត។

នគរបាលព្រហ្មទណ្ឌខណ្ឌបានប្រាប់ថា បន្ទាប់ពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនមែនហើយគេបានទិញមកពីជនមិនស្គាល់ឈ្មោះ ដើម្បីយកទៅលក់បន្ត ប៉ុន្តែមិនទាន់ និងបានលក់ផងក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ ដោយ៖ តុង សីហា


ចែករំលែក៖