ភ្នំពេញៈ បុរសជាប្តីបានប្រចណ្ឌប្រពន្ធជាស្រី្តរកស៊ីលក់ផ្លូវភេទរួចទះ៥កំផ្លៀងដណ្តើមយកកូន ទៅបាត់បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃថ្ងៃចន្ទ១៥កើតខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅចំណុចលើសួនច្បារសូគីម៉ិច ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
បុរសជាប្តីមានឈ្មោះ សុន សុគន្ធា ហៅមាស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ អុឹម រី អាយុ២៤ឆ្នាំ មុខរបរ រកស៊ីផ្លូវភេទ ស្នាក់នៅបន្ទប់ជួលនិងស្នាក់នៅបន្ទប់ជួលភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជាមយយគ្នា។
ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធ បានឲ្យដឹងថា រូបនាងនិងប្តីស្រលាញ់ និងរស់នៅជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ព្រមទាំងបង្កើតបានកូនប្រុស២នាក់ ដោយមិនបានរៀបការនោះទេ។តាំងពីរូបនាងបានចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តីរបស់នាងមិនដែលជួយរកស៊ីអ្វីនោះទេ គឺដើរតែលេងនិងជក់ថ្នាំញៀនជាមួយមិត្តភក្តិ ចំណែកនាងបានទៅរកប្រាក់ដោយរកស៊ីផ្លូវភេទនៅពេលយប់ នៅក្បែរវត្តភ្នំក្នុងខណ្ឌដូនពេញ។នៅពេលត្រឡប់មកដល់ផ្ទះម្តងៗ ប្តីនាងតែងតែសួររកលុយយកទៅជក់ថ្នាំញៀនជាមួយមិត្តភក្តិគេអស់ ហើយបើនាងគ្មានប្រាក់ឲ្យទេ ប្តីតែងតែរករឿងប្រចណ្ឌនិងវាយធ្វើបាបជាញឹកញាប់។
ស្ត្រីរូបនេះបន្តថា នៅថ្ងៃកើតហេតុ ដោយសារនាងទ្រាំនឹងទង្វើរបស់ប្តីលែងបាន នាងបានដឹកដៃកូនចេញពីផ្ទះជួលឡើងជិះម៉ូតូឌុបទាំងបីនាក់ ប្តីនិងកូនមកឈ្លោះប្រកែកគ្នា នៅលើសួនសូគីម៉ិចត្រង់ចំណុចខាងលើហើយឈ្លោះប្រកែកគ្នា ដោយសុំចែកផ្លូវគ្នារៀងៗខ្លួន រួច ប្តីសុំកូនទីពីរយកទៅចិញ្ចឹម ចំណែកកូនច្បងដែលរស់នៅជាមួយម្តាយនាងឯស្រុកប្តីឲ្យមកនាង យកទៅចិញ្ចឹម តែនាងមិនយល់ព្រមឲ្យកូនទីពីរនោះទៅប្តីទេ។ ពេលនោះធ្វើឲ្យប្តីខឹងយ៉ាងខ្លាំង បានឆក់កូនពីនាងយកមកព រួចទះកំផ្លៀងនាង៥ដៃ រួចយកកូនទី២ពីដៃឡើងជិះរថយន្តឈ្នួលចេញទៅបាត់ធ្វើឲ្យនាងទ្រាំលែងបានព្រោះអាល័យកូនក៏ស្រែកទ្រហោរយំផ្អើលគេឯងតែម្តងទៅ។
យ៉ាងណា អ្នកឃើញហេតុការណ៍នេះបាននិយាយថា ក្រោយពីប្តីជិះរថយន្តចេញទៅបាត់ ស្ត្រីខាងលើក៏វិលត្រឡប់ទៅបន្ទប់ជួលវិញទាំងទឹកភ្នែករហាម ដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យជួយធ្វើអន្តរាគមន៍នោះទេ៕អរុណរះ