ព័ត៌មានទាន់ហេតុការណ៍៖

ខឹងភ្ញៀវបរទេសចោទថាលួចលុយវាយគ្នាទៅវិញទៅមកបែកម្នាត់ទាំងសងខាង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិខ្មែរម្នាក់ដែលជាអ្នករត់រឺុម៉កម៉ូតូ បានឈ្លោះគ្នាជាមួយបុរសជនជាតិបរទេសម្នាក់ជាភ្ញៀវ ខណះដែរគាត់បានដឹកភ្ញៀវបរទេសរូបនោះ ស្រាប់តែជនបរទេសនិយាយថាបាត់លុយ ដោយចង់ចោទប្រកាន់ខ្លួនថាជាអ្នកលួចលុយ និងឈ្លោះប្រកែគ្នារហូតផ្ទុះហិង្សាវាយគ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសបែកមុខមាត់ទាំងសងខាង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចាប់បំបែករៀងៗខ្លួន ។

ករណីផ្ទុះហិង្សានេះ បានកើតឡើងកាលពី វេលា ម៉ោង ៣ និង ៣០នាទី ទៀបភ្លឺ ថ្ងៃ ឆ្លង ឆ្នាំ សកល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នៅ ចំណុចមុខ វិមាន ឯ រាជ្យ តាម បណ្ដោយ ផ្លូវ សុរាម្រិត ក្នុង សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

ប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ គេ ឃើញ បុរស ម្នាក់ ជា អ្នករត់ ម៉ូ តូរឺុ ម៉ក បាន ដឹក ភ្ញៀវ ជនបរទេស ម្នាក់ ធ្វើដំណើរ តាម បណ្ដោយ ផ្លូវ សុរាម្រិត ក្នុងទិសដៅ ពី កើ តទៅ លិច ហើយ ស្រាប់តែ មកដល់ ចំណុចកើតហេតុ ខាងលើ បុរស ជនបរទេស នោះ បាន និយាយ ពី រឿង បាត់ លុយ ដោយប្រុងចោទប្រកាន់បុរសដែលជាអ្នករត់រឺុម៉កម៉ូតូថាជាអ្នកលួច ទើប មានការ ប្រកែក គ្នា ចុះឡើង នឹងឈានដល់ ការ វាយតប់ គ្នា យ៉ាង សាហាវ អស់ រយៈពេល ១៥នាទី រហូតដល់ ភាគី ទាំងពីរ បែក ចិញ្ចើម បែក មាត់ បែក មុខ ទាំងសងខាង និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចាប់បំបែករៀងៗខ្លួនតែម្តង ។

ក្រោយ កើតហេតុ បុរសជនជាតិបរទេសនិងបុរសជនជាតិខ្មែរបានទៅមន្ទីរពេទ្យព្យាបាលរបួសរៀងៗខ្លួន ៕ ស រស្មី


ចែករំលែក៖