ខេត្តពោធិ៍សាត់ ៖ មនុស្ស៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងក្រុម ហ៊ុនកាពីតូល បុកជាមួយរថយន្តលោកប្រធានក្រុមប្រឹក្សាស្រុកក្រគរ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ៕ ប៉ឹម ពិន