ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ចំនួន២កន្លែង ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានដឹកនាំក្រុមប្រតិបត្តិការចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់ ជាក់ស្តែងឃាត់ខ្លួនមនុស្ស៦នាក់ រួមនឹងវត្ថុតាងជាច្រើនផងដែរ ។
ករណីបង្រ្កាបល្បែងស៊ីសងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល នៅថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំគ.ស២០១៨ ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក នឹងមានការសម្របសម្រួលពីលោក ឡុង ជាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតវៀតណាម) ចំនួន០២ទីតាំង ផ្ទះលេខ៧២ និងផ្ទះលេខ៧៦ ផ្លូវលេខ១២៨Z ក្រុមទី២០ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងវត្ថុតាងពាក់ព័ន្ធនិងល្បែងមួយចំនួន ។
ទីតាំងទី១-ផ្ទះលេខ៧២ ផ្លូវលេខ១២៨Z ក្រុម ទី២០ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ៖
១- ឈ្មោះ កែវ ដួងច័ន្ទ ហៅ អាម៊ី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ (ជាភ្នាក់ងារកត់ ស៊ីសង ) ស្នាក់នៅផ្ទះជួល ផ្លូវ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់យកវត្ថុតាងមាន៖ លុយខ្មែរចំនួន ៣២.៤០០រៀល (បីមុឺនពីរពាន់បួនរយរៀល ) , ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០២គ្រឿង , ម៉ាស៊ីនចុះថ្ងៃ ខែចំនួន០១ , ក្រដាសកត់កន្ទុយលេខមួយចំនួន , ប្រដាប់កិបចំនួន០២ ។
ទីតាំងទី២-ផ្ទះលេខ៧៦ ផ្លូវលេខ១២៨Z ក្រុម ទី២០ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ៖
២-ឈ្មោះ លី ស្រីម៉ាច ហៅ ម៉ាច ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ( ជាភ្នាក់ងារកត់ ស៊ីសង) ស្នាក់នៅផ្ទះលេខ២២C ផ្លូវលេខលំ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
៣-ឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ( ជាអ្នកចាក់ភ្នាល់) ស្នាក់នៅផ្ទះលេខ៤៧៣Eo ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
៤-ឈ្មោះ អៀ មួយ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកចាក់ភ្នាល់ ) ស្នាក់នៅផ្ទះលេខ៤៧៤ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
៥-ឈ្មោះ ផេង នីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកចាក់ភ្នាល់ ) ស្នាក់នៅផ្ទះលេខ១៩D ផ្លូវលំ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។
៦-ឈ្មោះ គុជ ស្រីកែវ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកចាក់ភ្នាល់) ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងចាប់យកវត្ថុតាងរួមមាន៖ ១,ឯកសារកត់កន្ទុយលេខចំនួន១០សន្លឹក , ក្រដាសចេញលទ្ធផលមួយចំនួន , ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០១ , ក្រដាសកាគា០២ , លុយខ្មែរចំនួន៥៤.៧០០រៀល (ប្រាំមុឺនបួនពាន់ប្រាំពីររយរៀល ) ក្រុមប្រតិបត្តិការសម្រេចឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ និងចាប់យកវត្ថុតាងខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែក ទីតាំងប្រព្រឹត្តទាំងពីរក្រុមប្រតិបត្តិការសម្រេចបិទឃ្លុំបេផ្ទះជាបណ្ដោះអាសន្ន ។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា