ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករ៉ឺម៉កកង់បីក្រឡាប់​ បណ្តាលឱ្យស្លាប់ពីរនាក់និងរបួស៦នាក់

ចែករំលែក៖

ខេត្តព្រៃវែង៖គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើង ក្រោយពីមានម៉ូតូរ៉ឺម៉កកង់បីបើកក្រឡាប់ខ្លួនឯង បណ្តាលឱ្យស្លាប់ពីរនាក់និងរបួសធ្ងន់ស្រាល៦នាក់។

ហេតុការណ៍នេះ​ កើតឡើងកាលពីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ លើស្ពានអ្នកលឿង ក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ អ៊ុង អៃ ភេទប្រុស អាយុ៣៩ឆ្នាំ ស្លាប់នៅនឹងកន្លែង ឈ្មោះជួន យិន ភេទស្រី អាយុ៦១ឆ្នាំ របួសស្រាល​ ឈ្មោះ ស យន ភេទស្រី អាយុ៨៣ឆ្នាំ របួសធ្ងន់ ឈ្មោះ មឹក អ៊ន ភេទស្រី អាយុ៣៧ឆ្នាំ របួសស្រាល ឈ្មោះ អ៊ុក ណាត ភេទប្រុស​ អាយុ៣៨ឆ្នាំ របួសស្រាល ឈ្មោះ អៃ ស្រីណេត ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស(ស្លាប់)​ ឈ្មោះ ជាតិ សំណាង ភេទប្រុស អាយុ៤ឆ្នាំ របួសស្រាល និង​ ឈ្មោះ អៃ វិសាល ភេទប្រុស អាយុ១ឆ្នាំ របួសធ្ងន់​ ។​ មូលហេតុនៃគ្រោះថ្នាក់នេះ​ ដោយសារតែអ្នកបើកបរបានផឹកគ្រឿងស្រវឹង៕ ចេស្តា


ចែករំលែក៖