ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបពាក់ស្លាកលេខខេមរភូមិន្ទទៅបុកជាមួយរថយន្តព្រូសនៅក្រោយវត្តមហាមន្ត្រីបណ្ដាលឲ្យខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានបើករថយន្តស៊េរីទំនើបពាក់ស្លាកលេខ ខេមរភូមិន្ទ ទៅបុកជាមួយរថយន្តព្រូសនៅក្រោយវត្តមហាមន្ត្រី បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ ២០១៨ នៅចំណុចជាប់របងវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវលេខ២៤០ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តស៊េរីទំនើប ម៉ាក ម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 .2-8418 បើកដោយស្ត្រីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៤០ ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចផ្លូវលេ១៦៣ ដែលជាកន្លែងកើតហេតុ រថយន្តម៉ាស្ដាខាងលើ ក៏បានបត់ឆ្វេង ហើយបុកជាមួយរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-1117 ដែលធ្វើដំណើតាមបណ្ដោយផ្លូវ១៦៣ ទិសដៅពីជើងទៅត្បូង ហើយក៏បុកជាមួយគ្នាចំពីមុខបន្តិច បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយកើតហេតុ ភាគីទាំងពីរ បានជជែកគ្នាយកត្រូវរៀងខ្លួនអស់មួយសន្ទុះ តែដោយមានការសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋាន ទើបភាគីខាងរថយន្តព្រូស ព្រមចេញថ្លៃខូចខាតទាំងស្រុង ទៅលើរថយន្តទំនើបម៉ាស្ដា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕ ភារ៉ា ដង្កោ


ចែករំលែក៖