ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោកគង់ វីរៈ ដោះលែងរថយន្តធុនធំដឹកឈើប្រណីតយកលុយយប់មិញល្បីពេញស្រុកកោះញែក

ចែករំលែក៖

រថយន្តដឹកឈើប្រណីតប្រភេទធុនធំមួយគ្រឿង ត្រូវបានលោកគង់ វីរៈ នាយផ្នែករដ្ឋបាលព្រៃឈើឃាត់ និងដោះលែងឲ្យទៅវិញបន្ទាប់មានថ្នូរជាលាភសក្ការ កាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ។ ប៉ុន្តែគេពុំដឹងថា តម្លៃចរចាបទល្មើសឈើឈានដល់មានការដោះលែងដោយអំណាចបុគ្គលមេព្រៃរូបនេះក្នុងតម្លៃប៉ុន្មាននោះឡើយ។

លោកគង់ វីរៈ ល្បីឈ្មោះខ្លាំងក្លាបំផុតនៅស្រុកកោះញែក ដែលឈ្មួញចាត់ទុកថា គាត់មានជំនាញច្បាស់ចំពោះការស៊ើបអង្កេតបទល្មើសដឹកជញ្ជូនឈើ គឺត្រូវបង់ប្រាក់ជាក្បាលឡាន ដោយមិនអាចគេចផុត មិនតែប៉ុណ្ណោះ ក៏នៅទទួលបានប្រាក់ពីក្រុមហ៊ុនដឹកជញ្ជូនឈើស្របច្បាប់ ប៉ុន្តែត្រូវបង់ប្រាក់ ខណៈផ្ទុកលើស បេសេ និងបញ្ហាអូសឈើពីតំបន់ខាងក្រៅចូលក្រុមហ៊ុននេះជាដើម។

នាយខណ្ឌរដ្ឋបាលព្រៃឈើលោក អ៊ុំ វណ្ណសុភៈ បានត្រូវរ៉ូវជាមួយនឹងមន្ត្រីរបស់ខ្លួនគឺលោកគង់ វីរៈ ប្រយោជន៍ទាញយកលាភសក្ការអំពីសកម្មភាពរបស់លោកគង់ វីរៈ ធ្វើការងារមិនមានតម្លាភាព ពិសេសការប្រព្រឹត្តអំពើពុករលួយយកលុយពីបទល្មើសព្រៃឈើនេះ ។ ឈ្មួញក៏ដូចជាសមត្ថកិច្ច បានចាត់ទុកថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងនាយផ្នែកស្រុកកោះញែកត្រូវដងត្រូវផ្លែគ្នាក្នុងប្រយោជន៍ពីបទល្មើសព្រៃឈើ ។ ដូចជាករណីលោកគង់ វីរៈដោះលែងរថយន្តដឹកឈើយកប្រាក់យប់មិញ គេទទួលស្គាល់ថា នាយខណ្ឌអាចនឹងដឹង ពីព្រោះមិនមែនលោកគង់ វីរៈថ្លើមធំពាសមេឃចាប់ដោះលែង និងយកលុយខុសអំពីនីតិវិធី ក្នុងនាមជាមន្ត្រីជំនាញ ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌នោះ៕

 


ចែករំលែក៖