លោក Mark Hughes ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការទូរទៅក្លិប Stoke City បន្ទាប់ពីក្រុមនៅក្នុងក្របខ័ណ្ឌអង់គ្លេស Premier League នេះប្រកួតចាញ់ក្រុមសិស្សប្អូន នៅក្រោមរហូតដល់៣ក្របខ័ណ្ឌក្នុងកម្មវិធី FA Cup ជុំទី៣។
កត្តាដែលធ្វើឲ្យក្លិប Stoke City មិនអាចបន្តទុកលោក Mark Hughes នៅទៀតបានគឺក្រុមរបស់គាត់ចាញ់៥ដងក្នុងចំណោម៧ក្រកួតចុងក្រោយនៅក្នុងក្របខ័ណ្ឌ កំពូលរបស់អង់គ្លេសហើយពួកគេក៏កំពុងតែស្ថិតនៅក្នុងតំបន់ដែលត្រូវកាត់ចោលផងដែរ។
ក្លិប Stoke City បានចេញសេចក្តីថ្លែងការមួយថា “យើងសូមអរគុណ Mark ចំពោះរយៈ ពេល៤ឆ្នាំកន្លះជាមួយនឹងក្លិប ហើយជួយក្រុមឈរលេខរៀងទី៩ចំនួន៣ឆ្នាំជាប់ៗគ្នា នៅអង់គ្លេស Premier League។យើងសូមជូនពរឲ្យទទួលជោគជ័យ នៅថ្ងៃអណាគត” ។
គួររំលឹកថា លោកMark Hughesអតីតអ្នកដឹកនាំក្រុម Manchester City, Blackburn Rovers, Fulham និង QPR បានមកកាន់តំណែងជំនួសលោក Tony Pulis នៅក្នុងក្រុម Stoke City កាលពីឆ្នាំ២០១៣ ហើយបានក្លាយទៅជាអ្នកចាត់ការទូទៅយូរជាងគេទី៤នៅអង់គ្លេស Premier League ៕ ដេវីត