ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពនៅក្នុងប្រទេសអីុរ៉ង់កាន់តែតានតឹងក្រោយពេលចាប់ខ្លួននិស្សិត

ចែករំលែក៖

ការធ្វើបាតុកម្មនៅក្នុងប្រទេសអីុរ៉ង់ កាន់តែតានតឹង ក្រោយពេលដែល និស្សិត ជាច្រើនរូប ចូលរួមបាតុកម្មត្រូវបានចាប់ ខ្លួន។ នៅពេលនេះសាកលវិទ្យាល័យ ទីក្រុងតេអេរ៉ង់ កំពុងតែង ធ្វើការតាមដាន និងធានាឲ្យបាននូវការដោះលែង និស្សិត របស់ខ្លួន ។

លោក Majid Sarsanghi ជាអធិការ បតីរង ផ្នែកកិច្ចការវប្បធម៌ នៅសាកលវិទ្យា ល័យតេអេរ៉ង់ បានមានប្រសាសន៍ថា សាកលវិទ្យាល័យទើបបានបង្កើតគណៈកម្មការមួយ ដើម្បីធ្វើការតាមដាន ស្ថានភាព និស្សិត ដែលកំពុងជាប់ឃុំ ហើយគោលដៅ នៃគណៈកម្មការ គឺធ្វើការជាមួយអាជ្ញាធរ ពាក់ព័ន្ធ និងសម្របសម្រួល ឲ្យមានការ ដោះលែងលឿនបំផុត និងអនុញ្ញាតឲ្យ និស្សិតទាំងនោះ ត្រឡប់ទៅផ្ទះជួបជុំ ជា មួយគ្រួសាររបស់ពួកគេវិញ ។

យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារ សារព័ត៌មាន ស៊ីអិនអិន វានៅមិនទាន់ ប្រាកដទេថា មាននិស្សិតប៉ុន្មាននាក់ ត្រូវចាប់ខ្លួន ពាក់ព័ន្ធទៅនឹងការតវ៉ា ដែល ផ្ទុះឡើង ជាងមួយសប្ដាហ៍កន្លងទៅ បណ្ដាលឲ្យមានមនុស្សស្លាប់តិចបំផុត ចំនួន២១នាក់។

ប៉ុន្តែអាជ្ញាធរក្នុងប្រទេសអុីរ៉ង់ បាន និយាយថា មានមនុស្សចំនួន៤៥០នាក់ កំពុងជាប់ឃុំ ចំណែកក្រសួងការបរទេស សហរដ្ឋអាមេរិកវិញ បានបញ្ជាក់ថា មាន ចំនួនអ្នកជាប់ឃុំ ដល់ទៅ១.០០០នាក់ ។

ជាមួយគ្នានេះដែរ ម្ចាស់ពានរង្វាន់សន្តិ ភាព លោកស្រី Shirin Ebadi បានអំពាវ នាវ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា កុំឲ្យប្រជាពលរដ្ឋអុីរ៉ង់ស្តាប់បង្គាប់រដ្ឋាភិបាល ហើយសុំឲ្យបាតុករបន្តតវ៉ាប្រឆាំងរដ្ឋាភិបាលអុីរ៉ង់តទៅទៀត។ សេចក្តីអំពាវនាវនេះ ធ្វើឡើងនៅពេលដែលបាតុករនៅអុីរ៉ង់ រងការបង្ក្រាប ដែលបានសម្លាប់មនុស្ស ២១នាក់។

ក្រៅពីប្រកាសកុំឲ្យពលរដ្ឋអុីរ៉ង់ស្តាប់ បង្គាប់រដ្ឋាភិបាល និងឲ្យបន្តធ្វើបាតុកម្ម លោកស្រី ស៊ីរីន អេបាឌី ក៏បានអំពាវនាវ ផងដែរ ឲ្យប្រជាជននាំគ្នាដកលុយចេញ ពីធនាគាររបស់រដ្ឋ។ បើតាមលោកស្រី អេបាឌី ការធ្វើដូច្នេះ គឺនឹងបង្ខំឲ្យអាជ្ញាធរស្តាប់សំឡេងរបស់អ្នកប្រឆាំង។ ម្ចាស់ពាន រង្វាន់សន្តិភាព រូបនេះ គឺជាជនជាតិអុីរ៉ង់ និងជាមេធាវី កំពុងរស់នៅភៀសខ្លួនក្នុង ប្រទេសអង់គ្លេស។

ក្នុងវ័យ៧០ឆ្នាំ លោកស្រី អេបាឌី បាន បន្ថែមថា «បើរដ្ឋាភិបាលមិនបានស្តាប់ សំឡេងរបស់យើង ជាង៣៨ឆ្នាំមកហើយ តួនាទីរបស់យើងនៅពេលនេះ ក៏មិនត្រូវស្តាប់បង្គាប់រដ្ឋាភិបាលវិញដែរ»។ ការថ្លែង របស់លោកស្រីយ៉ាងដូច្នេះ គឺធ្វើឡើងនៅ ក្នុងកិច្ចសម្ភាសន៍ នាទីក្រុងឡុង ជាមួយ កាសែតភាសាអារ៉ាប់ របស់អារ៉ាប៊ីសាអ៊ូ ឌីត។

គួរបញ្ជាក់ថា បាតុកម្មប្រឆាំងរដ្ឋាភិ បាលអុីរ៉ង់ បានប្រព្រឹត្តទៅរៀងរាល់ថ្ងៃជិតមួយសប្តាហ៍មកហើយ។ អាជ្ញាធរអុីរ៉ង់ បានបង្ក្រាបបាតុករដោយហិង្សា ស្លាប់ មនុស្សជាង២០នាក់ និងចាប់ខ្លួនអស់ជា ច្រើនរយនាក់។ បាតុកម្មនេះ កើតចេញពីបញ្ហាអត់ការងារធ្វើនិងវិបត្តិសេដ្ឋកិច្ចទំនិញឡើងថ្លៃ ហើយបានរាលដាលដល់រឿង​នយោបាយ និងមានការទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។ នៅថ្ងៃ ព្រហស្បតិ៍ ទី៤ ខែមករានេះ មេបញ្ជាការ កងទ័ពអុីរ៉ង់ បានប្រកាសថា នឹងប្រើកម្លាំងយោធាជួយធ្វើអន្តរាគមន៍ ប្រសិនបើចាំ បាច់។

ចំណែកភាគីអាមេរិក, ប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវឲ្យមានការ ផ្លាស់ប្តូររបបនៅអុីរ៉ង់។ ទន្ទឹមនេះ លោក ស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ថែមទាំងបាន ស្នើសុំឲ្យមានការកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ នៅក្នុងរឿងបាតុកម្មនៅ អុីរ៉ង់។ លោកស្រី Nikki ថា «យើងមិនអាចឈរក្រពាត់ដៃនៅស្ងៀមបានទេ » ហើយលោកស្រីចង់ឲ្យក្រុមប្រឹក្សាសន្តិសុខជជែកពីសិទ្ធិសេរីភាពដែលទាមទារដោយប្រជាជនអុីរ៉ង់៕ ម៉ែវ សាធី


ចែករំលែក៖