ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ធ្វើសកម្មភាពឆក់លុយពីអ្នកលក់ដូរក្រោយពេលអាប់លុយ២ដងមិនព្រមយក

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ករណីអំពើលួច(លួចយកលុយ) កាលពីវេលាម៉ោង០៩និង ៤០នាទីព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៨ នៅចំណុចផ្ទះលក់ដូរគ្មានលេខ ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ OUYANG JUNYONG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៏ ស្នាក់នៅមិនពិតប្រាកដ(ចល័ត) គ្មានសារធាតុញៀន (កាន់លិខិតឆ្លងដែនលេខ G54364138)។ ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ពេជ្រ រស្មី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មាន ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈបន្សល់ទុក ៖ បារីម៉ាយសេវេនចំនួន១៧ដើម និងប្រាក់ដុល្លាrចំនួន៥០ដុល្លាr ។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើត ជនសង្ស័យបានជិះម៉ូតូឌុបមកដល់ចំណុចកើតហេតុ រួចបានចូលទៅទិញបារីចំនួន០១កញ្ចប់ ពីជនរងគ្រោះ ដោយជនសង្ស័យបានឲ្យលុយចំនួន៥០ដុល្លាr ទៅជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានអាប់លុយក្ដាស់១០ដុល្លាចំនួន០៤សន្លឹកទៅឲ្យជនសង្ស័យវិញ តែជនសង្ស័យមិនយកលុយអាប់ បន្ទាប់មកជនរងគ្រោះបានដូរលុយអាប់ទៅជាក្រដាស់ប្រាក់២០ដុល្លាrចំនួន០២សន្លឹក ទៅឲ្យជនសង្ស័យជាលើកទី២ តែជនសង្ស័យនៅតែមិនព្រមយកលុយអាប់នោះ ក៏មានការទំនាស់ពាក្យសម្តីគ្នា ពេលនោះជនសង្ស័យឃើញលុយក្រដាស់៥០ដុល្លាr នៅក្នុងដៃរបស់ជនរគ្រោះ ស្រាប់តែជនសង្ស័យស្ទុះទៅដណ្តើមយកលុយក្រដាស់៥០ដុល្លាr ពីក្នុងដៃជនរងគ្រោះ ពេលនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មីបានធ្វើកាតល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៏ក៏បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ ដោយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមច្បាប់ ៕ តុង សីហា


ចែករំលែក៖