ព័ត៌មានទាន់ហេតុការណ៍៖

កាត់ទោសជនជាប់ចោទ គឹម សុខ ដែលចោទ​គណបក្ស​ប្រជាជន​​សម្លាប់​បណ្ឌិត​ កែម​ ឡី​

ចែករំលែក៖

ភ្នំពេញ៖ យោងតាមដីកាកោះហៅជនជាប់ចោទ ដែល ទទួលបាននៅរសៀលថ្ងៃទី០៩ ខែមករា នេះ បង្ហាញថា តុលាការកំពូល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នឹងបើកសវនាការរឿងក្តីជនជាប់ចោទ គឹម សុខ ពាក់ព័ន្ធនឹងករណីចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជា សម្លាប់បណ្ឌិត កែម ឡី ។

មន្ត្រីតុលាការ ថ្លែងថា សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។

លោក គឹម សុខ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាឱ្យជាប់ពន្ធនាគារ គារចំនួន១៨ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨លាន​រៀល​ និង​ សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្តេចតេជោនាយករដ្ឋមន្ត្រីជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ ចំនួន​៨០០លាន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។​

បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ​ដូចគ្នា គឺពាក់ព័ន្ធ​ការដែល​លោក គឹម សុខ បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ៕ ចេស្តា


ចែករំលែក៖