ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក បានឃាត់ខ្លួនម្នាក់ ជាក់ស្តែងពីបទលួច (លួចម៉ូតូ) ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១២និង៥០នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ២៦២E ផ្លូវ១៨២ ភូមិ៤ ក្រុមទី១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ហិន សុផេង ភេទ ប្រុស អាយុ 27ឆ្នាំ មានទីនៅផ្ទះជួល មិនស្គាល់លេខ ផ្លូវ មិនស្គាល់ សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មុខរបរៈ កម្មករសំណង់។ ជនរងគ្រោះ ឈ្មោះ ជ័យ សារ៉ាត់ ភេទប្រុស អាយុ 31ឆ្នាំ មុខរបរជាមន្ត្រីនគរបាលទឹកល្អក់ទី៣ មានទីលំនៅផ្ទះលេខ 31ឆ ផ្លូវ លំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

យោងតាមសម្តីសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ បានឲ្យដឹងថា មុនពេលកើតហេតុ នៅថ្ងៃចន្ទ័ ៧រោច ខែបុស្សឆ្នាំរការនព្ទសក័ព-ស២៥៦១ ត្រូវនីងថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែលម៉ោង៨និង១០នាទីយប់ ជនរងគ្រោះបានចេញពីផ្ទះដោយជិៈ ម៉ូតូម៉ាកហុងដា វីនន័រ ( Honda winnex)សេរី២០១៦ ពណ៍ខៀវលាយសរ មានស្លាកលេខ ន ប ៧៨៩៩ មកប្រចាំការមកដល់កន្លែងបានទុកម៉ូតូជិតខ្លួនដេកដោយភ្លេចសោរម៉ូតូនីងម៉ូតូហើយខ្លួនបានដេកលើប៉ាវអីជិតម៉ូតូ។ ស្រាប់តែនៅថ្ងៃទីឆ្នាំដដែរវេលាម៉ោងប្រហែល១២និង៥០នាទីរំលងអាធ្រាត្រ ជនសង្ស័យបានចូលមកលួចម៉ូតូហើយបានអុសចេញដល់មាតទ្វាជនរងគ្រោះបានឃើញហើយស្រែក ជនសង្ស័យក៍ផ្តួលម៉ូតូហើយរត់ ជនរងគ្រោះដេញតាមចាប់ជនសង្ស័យរហូតដល់ចំណុចមុខផ្ទះលេខ ២៧C ផ្លូវលេខ១៨៦ ភូមិ 3 ក្រម 5 សង្កាត់ទឹកល្អក់ទី3 ខណ្ឌទួលគោក ទើបចាប់បាន ដោយមានប្រជាពល់រដ្ធជួយចាប់ផង។ វត្ថុតាងចាប់យកមាន-ម៉ូតូ1គ្រឿងម៉ាក Honda winnxសេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ន ប ៧៨៩៩ ពណ៍ សលាយខៀវ មានលេខតួ លេខម៉ាស៊ីន 1070868 (ជារបស់ជនរងគ្រោះ) – នីងមានបំពុងហ្គាស់តូច១ និងក្បាលសំរាបផ្សារ១ ស្លាកលេខ តាកែវ១A ១៦២៣ កូនសោម៉ូតូមួយចំនួន កន្ត្រៃកាត់កញ្ចក១ជារបស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអសន្ននៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ ដើម្បីសាកសួរ នីងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖