ខេត្តប៉ៃលិន៖ យុវជនម្នាក់បានរងរបួសធ្ងន់ចំឆ្អឹងខ្នង ខណៈដែលបុរសម្នាក់ជាជនសង្ស័យបានផឹកស៊ីមកពីកន្លែងផ្សេង ក៏បានដើរចូលមកផឹកស្រាជាមួយយុវជនរងគ្រោះ តែជនសង្ស័យមិនទាន់បានផឹកផង ស្រាប់តែជនរងគ្រោះមានពាក្យសំដីអសុរោះ អួតអំណួត ធ្វើជនសង្ស័យខឹង ក៏យកដាវសាំមូរ៉ៃកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិតសាំមូរ៉ៃ តែមិនត្រូវដល់កាប់១កាំបិតសាំមូរ៉ៃចំចុងក្រោយត្រូវចំសាច់ឆ្អឹងខ្នងបណ្ដាយឲ្យរងរបួសធ្ងន់ បន្ទាប់មកត្រូវនរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង គ្រូពេទ្យដេរមុខអស់ជាចើនថ្នេរ។ ចំណែក ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ថិ៍សង្កាត់អូរតាវ៉ៅចុះចាប់ឃាត់ខ្លួនតែម្ដង។
ករណីអំពើហិង្សារបួសស្នាមនេះបានកើតឡើងនៅវេលាម៉ោង២០ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមសំដីមន្ត្រីជំនាញនគរបាលប៉ុស្ថិ៍អូរតាវ៉ៅបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនសង្ស័យកាប់នោះ ឈ្មោះសើ យ៉ាក ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ ចំណែកជនសង្ស័យឈ្មោះ ហម ឌី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅ ភូមិ ឃុំកើតហេតុខាងលើ(អ្នកបង្កហេតុ )។
តាមមន្ត្រីនគរបាលប៉ុស្ថិ៍សង្កាត់អូរតាវ៉ៅបានឲ្យដឹងថា ក្រោយពីបានលឺព័ត៌មានពីបងប្អូនអ្នកភូមិភ្លាមនោះថា មានមនុស្សពីរនាក់បានទាស់សំដី និងអួតអំណួត ដាក់គ្នាក្នុងវង់ផឹកស៊ី មួយសន្ទុះ ស្រាប់តែលឺយុវជនម្នាក់យកដាវសាំមូរ៉ៃកាប់ទៅលើបុរសម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ចំសាច់ឆ្អឹងខ្នឹងរួចមកក៏នាំកម្លាំងចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់វាយខ្នោះ។
រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបានបញ្ជូនទៅព្យាបាលនៅខេត្តបាត់ដំបង ទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានលាងមុខរបួសដេរអស់៦២ថ្នេរទាំងក្នុង ទាំងក្រៅ បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ចំណែកជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ថិសង្កាត់អូរតាវ៉ៅបានសាកសួរជនសង្ស័យបានសារភាពថា ដោយសារខ្លួនខឹងជនរងគ្រោះខ្លាំងពេក ក៏ទ្រំមិនបានខឹងយកដាវសាំមូរ៉ៃកាប់តែម្ដង។
ក្រោយពីសាកសួរជនសង្ស័យរួចសមត្ថកិច្ចក៏កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិនដើម្បីដោះស្រាយតាមនីតិវិធី៕ ស សារ៉េត