ព័ត៌មានទាន់ហេតុការណ៍៖

រថភ្លើងកិនបុរស២នាក់ស្លាប់យ៉ាងរន្ធត់ ខណៈជម្នះឆ្លងកាត់បារ៉ាស់ហាមឃាត់

ចែករំលែក៖

ខេត្តតាកែវ ៖ យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្រោម​កង​រថភ្លើង កាលពី​វេលា​ម៉ោង​២ និង​២០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ក្រោយ​ជិះ​ម៉ូតូ​មុជ​ក្រោម​​បារាស​របាំង​ឃាំង​ផ្លូវរ​ថ្លើង ។​

ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-8385 បើកបរ​ដោយ​ឈ្មោះ​ប៉ាង ភក្តី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ អូ​ស្វាយចេក សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​។ អ្នក រួម​ដំណើរ​ឈ្មោះ កែវ រុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា បណ្តាលឱ្យ​ស្លាប់​ទាំង​២​នាក់ ។​ សាកសព​ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

បើតាម​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​លឿន​ដូច​ហោះ ទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ បុរស​ទាំង​២​ក៏ ឱន​ជ្រមុជ​ក្រោម​បារាស​ហាមឃាត់​ឆ្លងកាត់ ពេល​រថភ្លើង​កំពុងតែ​រត់ តែ​ឆ្លង​មិន​ផុត ក៏ត្រូវ​រថភ្លើង​បុក​អូស ប្រវែង​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ បណ្តាលឱ្យ​ស្លាប់​តែម្តង ៕​


ចែករំលែក៖