ព័ត៌មានទាន់ហេតុការណ៍៖

សហគមន៍អ្នកស្រុកម៉ាឡៃ បន្ទាយមានជ័យ ទទួលបានអណ្តូងទឹកស្អាតខ្នាតធំចំនួន១១អណ្ដូងពីមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាប្រើប្រាស់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានចាត់តាំង លោកស្រី ម៉ាន ណាវី ជាជំនួយ ការ និង សហការីសម្ព័ន្ឋយុវជនមុស្លិមកម្ពុជា ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការប្រគល់ និងដាក់អោយប្រើប្រាស់អណ្តូងទឹកស្អាតខ្នាតធំ ចំនួន១១ អណ្ដូង ជូនបងប្អូនប្រជាពលរដ្ឋ សហគមន៏ ស្រុកម៉ាឡៃខេត្តបន្ទាយ មានជ័យ ។ ពិធីនេះធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់ ពិធីសំណេះសំណាល និង តែងតាំងសមាសភាព សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន ក្រោម អធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ។

លោកស្រី ម៉ាន ណាវី បានបញ្ជាក់ថា៖ អណ្តូងទឹកស្អាត ទាំង១១ គឺជាប្រភេទអណ្តូងទឹកខ្នាតធំ អាចប្រើប្រាស់ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ នៅសហគមន៏ ស្រុកម៉ាឡៃ ដោយហេតុថា អណ្តូងទឹកនិមួយៗ អាចទាញយកទឹក បានក្នុង១ម៉ោងរាប់រយគីប ហើយវាជាអំណោយសប្បុរសជន ប្រទេសបារាំង តាមរយៈអង្គការ LIFE សហការ និងអង្គការ មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

លោកស្រី ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែល ប្រើប្រាស់ និង អជ្ញាធរភូមិ ឃុំ សូមជួយ ថែរក្សាសម្បត្តិរួមមួយនេះ ដើម្បីជាប្រយោជន៍ដល់សហគមន៍យើង និងផ្តល់ទំនុកចិត្ត ដល់សប្បុរសជនផងដែរ មិនតែប៉ុណ្ណោះ អណ្តូង ទាំងនេះ វាជាប្រភពផ្គត់ផ្គង់ទឹកយ៉ាងសំខាន់សម្រាប់តម្រូវការប្រជាពលរដ្ឋមសហគមន៍យើងនេះផង។

លោកស្រីបន្តថា៖ ក្នុងដំណាក់កាលដំបូង ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះខាតទឹកប្រើប្រាស់ដល់បណ្តាភូមិ នានា យើងខ្ញុំនឹងព្យាយាមអោយគ្រប់ភូមិនានាក្នុងស្រុកម៉ាឡៃ ដែលជាតំបន់ព្រុំដែនកម្ពុជា និង ថៃ អោយបាន ប្រើប្រាស់ប្រភេទអណ្តូងទឹកស្អាតបែបនេះអោយបាន យ៉ាងតិចមួយភូមិ អណ្ដូង១ ដើម្បីដោះស្រាយបញ្ហាកង្វះទឹក ប្រើប្រាស់ ហើយជំនួសពីការប្រើប្រាស់ទឹកអូរ មក ប្រើប្រាស់ទឹកស្អាតវិញ។

លោកស្រីក៏បានថ្លែងថា៖ សមិទ្ឋផលទាំងនេះ គឺមិន មែន បានដោយភាពចៃដន្តនោះទេ តែវាជាការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរពីទុក្ខធុរៈរបស់បងប្អូន មិនថាជិតរឺឆ្ងាយដាច់ស្រយាលនោះទេ លោកនៅតែពុះពាររកដំណោះស្រាយ គៀងគររក ថវិកាទាំងក្នុងនិងក្រៅស្រុក ចូលរួមដោះទុក្ខលំបាកនានា បានទាន់ពេលវេលា យ៉ាងណាម៉ិញ ទោះបីខេត្តបន្ទាយមានជ័យ ត្បិតនៅឆ្ងាយដាច់ ស្រយាលពីរាជធានីភ្នំពេញ ប៉ុន្តែខេត្តនេះ ក្រោមការយក ចិត្តទុកដាក់របស់សម្តេចតេជោហ៊ុន សែន យើងឃើញមានសមិទ្ឋផលនានា ជាច្រើន ជាក់ស្តែងក្រៅពីអណ្តូងទឹកស្អាត យើងទទួលស្គាល់ ហេដ្ឋារចនាសម្ព័ន្ឋនានា ជាពិសេសផ្លូវ ថ្នល់ខ្វាត់ខ្វែង ព័ទ្ឋជុំវិញខេត្ត បានបង្កលក្ខណៈងាយស្រួល ច្រើនដល់ប្រជាពលរដ្ឋ កសិករ និងឈ្មួញក្នុងស្រុក ក្នុងការដឹកជញ្ជូន ផលិតផលកសិកម្ម ទៅកាន់ទីផ្សារ ទាំងក្នុងនិងទៅកាន់ប្រទេសថៃផងដែរ។ ខេត្ដបន្ទាយមានជ័យជាខេត្តដែលមានច្រកសេដ្ឋកិច្ចយ៉ាងធំផងដែរ ដើម្បីនាំចេញនាំចូលផលិតផលខ្មែរ ថៃ បានយ៉ាងងាយជាទីបំផុត។

បន្ទាប់ពីបានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ លោកស្រីបានថ្លែងអំណរគុណ ដល់អជ្ញាធរភូមិ ឃុំ ដែលបានចូលរួមយកចិត្តទុកដាក់ សហការក្នុងការផ្តល់ព័ត៏មានពីតម្រូវការ ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស លោកស្រីបាន អគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង របស់ខ្លួន ដើម្បីបម្រើឲ្យប្អូនៗយុវជនស្ម័គ្រចិត្តរបស់សម្ព័ន្ឋយុវជនមុស្លិម កម្ពុជា ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងបុព្វហេតុសហគមន៍របស់ខ្លួន ៕ សំរិត


ចែករំលែក៖