ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ កន្លងមកយើងបានដោះស្រាយរួចហើយ ចំពោះការប្រឡងចូលជាមន្ត្រីររាជការពេទ្យ និងមន្ត្រីរាជការតាមស្ថាប័ននានា គឺមិនត្រូវបានកំណត់អាយុទៀតទេ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងថា កន្លងមកយើងបានដោះស្រាយរួចហើយ ចំពោះការប្រឡងចូលជាមន្ត្រីររាជការពេទ្យ និងមន្ត្រីរាជការតាមស្ថាប័ននានា គឺមិនត្រូវបានកំណត់អាយុទៀតទេ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពី ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖

«កន្លងមកយើងបានដោះស្រាយរួចហើយ ចំពោះការប្រឡងចូលជាមន្ត្រីររាជការពេទ្យ និងមន្ត្រីរាជការតាមស្ថាប័ននានា គឺមិនត្រូវបានកំណត់អាយុទៀតទេ ពីព្រោះដូចជាអ្នករៀនពេទ្យឯកទេសជាដើម គឺត្រូវប្រើរយៈពេលយូរឆ្នាំទម្រាំរៀនចប់ ហើយចង់ធ្វើជាន្ត្រីរាជការសុខាភិបាលពេទ្យ តែបែរជាហួសពេលហួសអាយុ ប៉ុន្តែពេលនេះ ទោះអាយុប៉ុន្មានក៏អាចប្រលងចូលបានដែរ។

ប៉ុន្តែចំពោះការស្នើសុំខ្ញុំអោយការបន្ឋូរបន្ថយលើវិញ្ញាសារប្រឡងចូលពេទ្យ គឺមិនអាចធ្វើបានឡើយ។ ទាល់តែចេះទើបជាប់ មិនអាចយកសមត្ថភាពអ្នកដទៃ ឬមិនរៀនផង បានជាប់គឺគ្មានបែបនេះទេ» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖