ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តធុនធំមួយគ្រឿងបានបើកជែង ហើយជ្រុលទៅបុកនឹងម៉ូតូ កិនទំាមនុស្ស និងម៉ូតូតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៩និង៣០នាទីយប់ ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២៣ និង១២៤ ត្រង់ចំណុចភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អំ វិរៈ ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបបរជាអ្នកថែសួន រស់នៅក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង ១G-៥៥០១ ធ្វើដំណើរពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ ៣E-០២២៥ ក្នុងដំណើរច្រាស់ទិសគ្នា បានជែងរថយន្តមួយគ្រឿង ដែលនៅពីមុខ ដែលបើកក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូពេញមួយទំហឹងតែម្តង បណ្តាលឲ្យទាំងមនុស្ស និងម៉ូតូចូលទៅក្រោមរថយន្ត ត្រូវរថយន្តកិនស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ រអ្នកបើកបរថយន្តបានបើករថយន្តគេចបាត់ស្រមោល ។
ចំណែកសពជនរងគ្រោះត្រូវបានសាច់ញាតិយកមកធ្វើបុណ្យនៅ ស្រុកកំណើត ។
ដោយឡែកមធ្យោបាយបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកបរិបូរណ៍ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា