ព័ត៌មានទាន់ហេតុការណ៍៖

មេខ្លោងគ្រឿងញៀនជាប់ពន្ធធនាគារពីរឆ្នាំត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់បញ្ជូនទៅពន្ធធនាគារវិញ

ចែករំលែក៖

ប៉ោយប៉ែត៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបបានជនសង្ស័យគ្រឿងញៀន៦នាក់ និងអាវុធខ្លី២ដើម រថយន្ត១គ្រឿង ក្នុងនោះមេខ្លោងជួញដូរគ្រឿងញៀនទើបចេញពីពន្ធនាគារផងដែរ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ។

លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួន៦នាក់មានទី ១-ឈ្មោះ លី លាងគង់ ភេទប្រុស អាយុ៣៥ឆ្នាំ (មេខ្លោងជួញដូរថ្នាំញៀន), ទី២ ឈ្មោះ វុន សុភាព ភេទស្រី អាយុ២៨ឆ្នាំ(ជាប្រពន្ធ), ទី៣-ឈ្មោះ លី គឹមហូវ ភេទប្រុស អាយុ៣៣ឆ្នាំ(ត្រូវជាប្អូន ក្រុមចែកចាយ), ទី៤-ឈ្មោះ ប៉ង ប្រែង ភេទប្រុស អាយុ៣៨ឆ្នាំ(ក្រុមចែកចាយ), ទី៥-ឈ្មោះ លឹម វិទូ ហៅឃាង ភេទប្រុស អាយុ១៧ឆ្នាំ និងទី៦-ឈ្មោះ ស៊ុន ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ(ក្រុមចែកចាយ) ជនសង្ស័យទាំងនេះស្នាក់នៅបន្ទប់ជួលក្នុងភូមិក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត។

លោកថា បន្ទាប់ពីស្រាវជ្រាវ និងកំណត់មុខសញ្ញាលោកបានដាក់វិធានការលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលក្នុងបរិវេណកាស៊ីណូអានកូ ឋិតក្នុងភូមិកើតហេត។

ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ និងរឹបអូសមានវត្ថុតាងថ្នាំញៀនមាន៖ ទី១-កញ្ឆាក្រៀមចំនួន៣កញ្ចប់ ស្មើនឹង៣.៩៨៥,៥ក្រាម , ទី២-ថ្នាំញៀនមេតំហ្វេតាមីន ហៅខេទឹកកកចំនួន៤ថង់ ទម្ងន់ស្មើ២៤១,១ក្រាម, ទី៣-គ្រឿងញៀនអ៊ិចស្តាស៊ីចំនួន៥៨៤,៥គ្រាប់ និង៤កូនថង់ទម្ងន់១៧៣,៣ក្រាម, ទី៤-ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, ទី៥-ដបជក់ស៊ីសាចំនួន១និងទឹកថ្នាំចំនួន៤ដប, ទី៦-ឧបករណ៍មូរបារីកញ្ឆាចំនួន២គ្រឿង, ទី៧-អាវុធខ្លីទំនើប២ដើម, ទី៨-គ្រាប់កាំភ្លើងខ្លីចំនួន១៣គ្រាប់ និងទី៩-រថយន្តធុនឡិចស៊ីសGS៣០០ចំនួន១គ្រឿង ។

លោកមេបញ្ជាការួបនោះបញ្ជាក់ថា ជនសង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនឈ្មោះ លី លាងគង់ នេះធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យចំនួន២ឆ្នាំកាលពីឆ្នាំ២០០៨ ក្នុងករណីជួញដូរគ្រឿងញៀនក្រោយពេលចេញពីពន្ធនាគារហើយ ជនសង្ស័យរួបនេះបានធ្វើសកម្មភាពជួញដូរថ្នាំញៀនយ៉ាងសកម្ម ដែលមានប្អូនជាមុខសញ្ញាចាស់ឈ្មោះ លី គឹមហូវ ចែកចាយយ៉ាងសកម្មភាពនៅក្រុងប៉ោយប៉ែត ត្រូវបានស្រាវជ្រាវចាប់ខ្លួនបាន៦នាក់ ។

ជនសង្ស័យទាំងអស់ក្រោយពីកម្លាំងលោកបានសួរនាំ និងធ្វើកំណតហេតុរួចរាល់បានឆ្លើយសារភាពដូចសមត្ថកិច្ចចោទសួរមែន ហើយក្រោយពីការសួរនាំរបស់កម្លាំងជំនាញត្រូវបានបញ្ជូនទៅពន្ធធនាគារតែម្ដង ៕ វណ្ណា


ចែករំលែក៖