នេះគឺជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលក្លិបច្រើនជាង១០ក្លិបអាចលក់សំបុត្រទស្សនាម្នាក់ៗយ៉ាងហោចណាស់១លានសំបុត្រសម្រាប់ការប្រកួតនៅក្នុងលីគរបស់ពួកគេក្នុងរដូវកាលឆ្នាំ២០១៦ដល់ឆ្នាំ២០១៧។
ក្នុងចំណោម១១ក្លិបមាន៥ក្លិបមកពីក្របខ័ណ្ឌអង់គ្លេស Premier League ហើយក្រុមញញួរធំ West Ham ក៏មានឈ្នោះក្នុងចំណោម ក្លិបលក់សំបុត្រទស្សនា បានច្រើននេះដែរ ។
ក្លិបយក្សអេស្ប៉ាញBarcelonaគឺជាក្លិបដែលលក់សំបុត្របានច្រើនជាងគេបង្អស់ក្នុងរដូវកាលមុនបាន1,49លានសំបុត្របើគិតជាមធ្យមពួកគេលក់បាន78,000សំបុត្រក្នុងការប្រកួតនៅក្របខណ្ឌ La Ligaម្តង។ ចំណែកក្រុមបិសាចក្រហមManchester Unitedឈរលេខ២លក់បាន1,43លានសំបុត្រគិតជាមធ្យមស្មើ75,290ក្នុងមួយប្រកួត។
ខាងក្រោមនេះគឺជាបណ្តាលក្លិបទាំង១១ដែលលក់សំបុត្របានច្រើនជាងគេក្នុងរដូវកាលឆ្នាំ២០១៦-២០១៧៖
1. Barcelonaលក់បាន1,482,646សំបុត្រ។
2. Man Utd លក់បាន1,430,510សំបុត្រ។
3. Borussia Dortmundលក់បាន1,354,101សំបុត្រ។
4. Real Madridលក់បាន1,319,094សំបុត្រ។
5. Bayern Munichលក់បាន1,275,000សំបុត្រ។
6. Arsenalលក់បាន1,139,183សំបុត្រ។
7. West Hamលក់បាន1,082,468សំបុត្រ។
8. Celticលក់បាន1,039,794សំបុត្រ។
9. Schalkeលក់បាន1,031,951សំបុត្រ។
10. Man Cityលក់បាន1,026,361សំបុត្រ។
11. Liverpoolលក់បាន1,007,304សំបុត្រ ៕ ដេវីត