ព័ត៌មានទាន់ហេតុការណ៍៖

រពិសដៃពេករហូតទាល់តែសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញឃាត់ខ្លួន បន្ទាប់ពីរូបគេយកដុំថ្មទៅគុបកញ្ចក់រថយន្តរបស់គេបណ្តាលឲ្យបែកបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០នាទីយប់ នៅចំណុចតាមផ្លូវបេតុង ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ភា រ៉ាន់នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១៧ ផ្លូវ២៤៤ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ ជួន សុផល ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៨៩ ផ្លូវ២៥៦ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថាសម្ភារៈខូចខាត ៖ រថយន្ត ០១គ្រឿង ម៉ាកកាមេរី ពណ៌ត្រីឆ្លូញ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2W-4796 បែកកញ្ចក់មុខក្រោយ ។

ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តរបស់ខ្លួន១គ្រឿងម៉ាកកាមេរី ពណ៍ត្រីឆ្លូញ សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ 2W-4796 ក្នុងគោលបំណងចូលក្នុងផ្ទះ ស្រាប់តែជនសង្ស័យខាងលើ បានយកដុំថ្មចំនួន០២ដុំ គប់សំដៅ មកលើរថយន្តរបស់ជនរងគ្រោះ បណ្តាឲ្យបែកកញ្ចក់រថយន្តទាំងមុខនិងក្រោយតែម្តង។

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា មូលហេតុដែលនាំឲ្យជនស្ស័យយកដុំថ្មទៅគប់កញ្ចក់រថយន្តគេនោះដោយសារគេធ្លាប់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត។

ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖