ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រើប្រាស់ផ្លូវវាង (ផ្លូវឯកទិស) នៅក្បែរការដ្ឋានសាងសង់ ស្ពានជ្រោយចង្វារ ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញ នូវស្ពានមិត្ដភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។
សេចក្ដីជូនដំណឹងបានឲ្យដឹងថា គម្រោងជួសជុល និងស្ដារឡើងវិញ នៃស្ពានមិត្ដភាព-ជប៉ុន ឈានដល់ដំណាក់កាល ដែលតម្រូវឲ្យបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងក្រោមស្ពាន បច្ចុប្បន្នជាបណ្ដោះអាសន្ន។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា៖ ដើម្បីឲ្យការអនុវត្ដការងារជួសជុលស្ពានមិត្ដភាព កម្ពុជា-ជប៉ុន បានទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ ចំណុចក្រោមស្ពានមិត្ដភាពកម្ពុជា-ជប៉ុន សូមបង្វែរមកប្រើប្រាស់ផ្លូវវៀង (ផ្លូវឯកទិស) ជាបណ្ដោះអាសន្ន នៅក្បែរការដ្ឋានស្ពាន ជ្រោយចង្វារ ចាប់ពីខែមករា ឆ្នាំ២០១៨ នេះតទៅ រហូតដល់មានការជូនដំណឹង អំពីការបើកឲ្យប្រើប្រាស់ជាធម្មតាឡើងវិញ ។ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖