មីយ៉ាន់ម៉ាជាប្រទេសដែលមានការ ជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុង តំបន់ជាមួយនឹងប្រទេសហ្វុីលីពីន និង ឥណ្ឌូនេស៊ី។ មីយ៉ាន់ម៉ាជាប្រទេសដាំនឹង ផលិតគ្រឿងញៀនទ្រង់ទ្រាយធំលំដាប់ ពិភពលោក។ រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បាន បើកយុទ្ធនាការកម្ចាត់គ្រឿងញៀន ដែល កំពុងតែបំផ្លាញសង្គមយុវវ័យឲ្យវិលវល់នៅ ក្នុងអំពើអបាយមុខបំផ្លាញសង្គមជាតិ។
កាលពីថ្ងៃទី១៨ ខែមករា កម្លាំងប៉ូលិស មីយ៉ាន់ម៉ាចាប់បានគ្រឿងញៀន ដែលមាន តម្លៃរហូតដល់ទៅជាង៤៤លានអឺរ៉ូ។ គ្រឿង ញៀនដែលកម្លាំងប្រឆាំងគ្រឿងញៀនមី យ៉ាន់ម៉ាចាប់បាននោះមានមេតំហ្វេតាមីន ដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងគ្រឿងនៅក្នុងរដ្ឋសាន ភាគខាងកើតនៃប្រទេស។ យុទ្ធនាការចាប់ គ្រឿងញៀនបានកើនឡើងបួនដងក្នុង រយៈពេល៥ឆ្នាំចុងក្រោយនេះ។
ក្រៅអំពីរឹបអូសបានគ្រាប់ថ្នាំញៀនមេ តំហ្វេតាមីនជាង៣០លានគ្រាប់ អាជ្ញាធរ មីយ៉ាន់ម៉ាក៏ចាប់បានគ្រឿងញៀនប្រភេទ គ្រីស្តាល់មេតំហ្វេតាមីនប្រមាណ១,៧តោន ផ្សេងទៀត ដែលគេឱ្យឈ្មោះថា «ice » និងអាភៀនចំនួន៥០២គីឡូក្រាម។ តម្លៃសរុបនៃគ្រឿងញៀន ដែលរឹបអូស បានមិនតិចជាង៤៤លានអឺរ៉ូទេ។
មន្ត្រីជាន់ខ្ពស់នាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងគ្រឿនញៀនមីយ៉ាន់ម៉ា ដែលសុំមិន បញ្ចេញឈ្មោះបានអះអាងថា នេះគឺជាការ រឹបអូសគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់ធ្វើ បានឡើយក្នុងប្រវត្តិប្រទេសមីយ៉ាន់ម៉ា។ ប្រតិបត្តិការនេះប្រព្រឹត្តទៅក្នុងរដ្ឋសាន រដ្ឋភាគខាងកើតនៃប្រទេស ឬតំបន់ត្រី កោណមាស ដែលជាប់ឈ្មោះជាប្រភព ជួញដូរគ្រឿងញៀនមេតំហ្វេតាមីនដ៏ក្តៅ គគុក។ ផលិតកម្ម និងការប្រើប្រាស់គ្រឿង ញៀនសំយោគមានសកម្មភាពយ៉ាងផុស ផុលបំផុតនៅក្នុងតំបន់ ដោយមានមន្ទីរ ពិសោធន៍ខុសច្បាប់ដុះដូចផ្សិត ជាពិសេស ក្នុងសម័យដែលមីយ៉ាន់ម៉ាស្ថិតក្រោមការ ដឹកនាំយោធា។ ៩០ភាគរយនៃចម្ការអាភៀន គឺដាំដុះបណ្តុំគ្នានៅក្នុងរដ្ឋសាននេះឯង។
បើទោះបីបានបើកធ្វើប្រតិបត្តិការទ្រង់ ទ្រាយធំប្រឆាំងនឹងពួកឧក្រិដ្ឋជនគ្រឿង ញៀនយ៉ាងណាក្តី ក៏អាជ្ញាធរមីយ៉ាន់ម៉ាមិន អាចបំបែកនិងកម្ចាត់ជំនួញខុសច្បាប់នេះ បានដែរ ព្រោះម្យ៉ាងតំបន់នេះស្ថិតក្នុង ជម្លោះមិនអាចដោះស្រាយចេញរវាងម្ខាង ជាក្រុមយោធានិងម្ខាងទៀតជាក្រុមឧទ្ទាម ប្រដាប់អាវុធ។ ឯជំនួញគ្រឿងញៀនបាន ក្លាយជាល្បែងនយោបាយនិងហរិញ្ញវត្ថុ យ៉ាងស្មុគស្មាញបំផុត នៅក្នុងប្រទេស។
ក្រៅពីមីយ៉ាន់ម៉ានៅមានប្រទេសជា ច្រើនក្នុងតំបន់អាស៊ានក៏បានបើកយុទ្ធនា ការកម្ចាត់គ្រឿងញៀនផងដែរក្នុងនោះ មានហ្វុីលីពីនជាដើម។ការកម្ចាត់គ្រឿង ញៀននៅហ្វុីលីពីនទទួលរងការរិះគន់យ៉ាង ខ្លាំងដោយសារតែការសម្លាប់មនុស្សក្រៅ ប្រព័ន្ធតុលាការ ហើយចាប់ទាំងអ្នកប្រើ ប្រាស់និងជួញដូរដាក់គុក៕ ម៉ែវ សាធី