ភ្នំពេញ៖ នៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦និង៣០នាទីព្រលប់ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការខណ្ឌដូនពេញ បានសហការជាមួយកម្លាំងប៉ុស្តិ៍ចតុមុខ នៃអធិការ នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ សិទ្ធ បញ្ញា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ ពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកកូនកាំបិតចាក់ និងយកដែកវាយបណ្តាលអោយរបួសធ្ងន់ ) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៦ល្ងាច នៅចំនុចសួនច្បារខាងត្បូង ព្រះបរមរូប ផ្លូវព្រះសីហនុ ភូមិ3 សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ កូនកាំបិតដងជ័រពណ៌ខ្មៅចំនួន១ -ដែកប្រវែង5តឹកចំនួន១ -កាបូបលុយពណ៏ខ្មៅចំនួន១ -អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន១សន្លឹក -លុយខ្មែរចំនួន2000រៀល (ជារបស់ជនសង្ស័យ ) ។ចំណែកជនរងគ្រោះ ឈ្មោះ ម៉ា រិទ្ធី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរគ្រូបង្រៀនស្នាក់នៅផ្ទះលេខ៧១B ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាមនុស្សពិការដៃខាងស្តាំម្ខាង ហេីយរងរបួស ចំកពីក្រោយដោយកាំបិតដេរអស់៩ថ្នេរ ចំក្បាលពីក្រោយដោយដែកដេរអស់៣ថ្នេរ និងចំបបូរមាត់វាយដោយដែក រួមទាំងម្រាមដៃខាងឆ្វេងផងដែល។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋានខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងតាមច្បាប់ ៕ ស តារា