ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងស្រាប់តែប្រកាសអំពាវានាវឲ្យបង្រួបបង្រួមកូរ៉េទាំងពីរ

ចែករំលែក៖

ថ្មីៗនេះកូរ៉េខាងជើង បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ចូលរួមនៅក្នុងសកម្មភាព បង្រួបបង្រួមជាតិ ដោយមិនចាំបាច់ពឹងផ្អេកទៅលើភាគីទី៣ ធ្វើជាអាជ្ញាកណ្តាលឡើយ។

ជាក់ស្តែង ទីក្រុងព្យុងយ៉ាង បានស្នើដល់ពលរដ្ឋ ជំរុញការទំនាក់ទំនងគ្នាទៅវិញទៅមក សហការរវាងកូរ៉េខាងជើង នឹងខាងត្បូង ក្នុងពេលដែលកូរ៉េខាងជើងបានបំផ្លាញនៅឧបសគ្គ រនាំងរារាំង ការឯកភាពជាតិ កូរ៉េទាំងពីរ។

ការប្រកាសខាងលើធ្វើឡើងក្រោយពេលមានសន្និសីទកាសែតរួមរវាងរដ្ឋាភិបាល នឹងបក្សពលករកូរ៉េខាងជើង ។ ក្នុងនោះពលរដ្ឋកូរ៉េខាងជើងទទួលបានសំណើឲ្យមានសកម្មភាពបញ្ចប់ភាពតានតឹងដោយយោធា និងបង្កើតឲ្យមានបរិយាកាសស្ងប់ស្ងាត់ នៅឧបទ្វីបកូរ៉េ ។

សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា ភាពតានតឹងដោយយោធា ជាឧបស័គ្គ ដល់ការកែប្រែទំនាក់ទំនងកូរ៉េទាំងពីរ មិនអាចឆ្ពោះទៅរកការឯកភាពជាតិនោះឡើយ ។

សារព័ត៌មានកូរ៉េខាងជើងបានផ្សាយថា ការធ្វើសមយុទ្ធរួមជាមួយកម្លាំងបរទេសមិននាំមកនៅផលប្រយោជន៍ ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូងនោះឡើយ។ ផ្ទុយទៅវិញធ្វើឲ្យទំនាក់ទំនងកាន់តែអាក្រក់ទៅៗ។

ទីក្រុងព្យុងយ៉ាងមិនបានបង្ហាញពីមូលហេតុ តែការប្រកាសស្តីពីការឯកភាពជាតិត្រូវបានមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន លើកឡើងនៅក្នុងសន្និសីទកាសែត។

ការបង្រួបបង្រួមឧបទ្វីបកូរ៉េ គឺជាការចង់បានរបស់ពលរដ្ឋកូរ៉េទាំងពីរ ប៉ុន្តែប្រទេសទី៣ គឺអាមេរិក មិនយល់ព្រមឡើយ ដោយសកម្មភាពនេះនឹងធ្វើឲ្យអាមេរិកត្រូវបាត់បង់ផលប្រយោជន៍របស់ខ្លួនជាច្រើននៅទីនេះ។

ភាពតានតឹងនៅកូរ៉េខាងជើងកំពុងតែជួយដល់អាមេរិកបញ្ជូនអាវុធ ជាច្រើនមកកាន់អាស៊ី ដោយគោលដៅមិនមែនកូរ៉េខាងជើងនោះឡើយ គឺប្រទេសចិន ឯណោះទេ ដែលអាមេរិកបានចាត់ទុកជាការគំរាមកំហែងដល់មហាអំណាចអាមេរិក។

ការប្រកាសពីបំណងបង្រួបបង្រួមជាតិរបស់កូរ៉េខាងជើងកើតឡើងក្រោយពេលដែលកូរ៉េខាងជើង បានបញ្ជូនគណៈប្រតិភូកីឡា និងសិល្បៈ ជាច្រើនទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង ជាសញ្ញាវិជ្ជមាននៅក្នុងការបង្កើតទំនាក់ទំនងប្រទេសទាំងពីរ៕ ម៉ែវ សាធី


ចែករំលែក៖