ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ឯក តាក រៀមអធិការរង នៃអធិការក្រុងព្រះសីហនុ ទទួលការងារប្រឆាំងបទល្មើស បានឲ្យដឹងថា៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង ៣០ នាទី កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ បានបង្រ្កាបបទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លួន ជនសង្ស័យ ចំនួន៤ នាក់ នៅក្រុមទី៤ ភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ៖ ១,ឈ្មោះ វុធ ស្រីអូន ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។ ២,ឈ្មោះ ចិន រិទ្ធី ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្រុមទី៩ ភូមិ២សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ៣,ឈ្មោះ ម៉ែន ស៊ីចាន់ ភេទប្រុស អាយុ ៣០ ឆ្នាំមុខរបររើសអេតចាយ មានទីលំនៅក្រុមទី១១ ភូមិ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ។ ៤,ឈ្មោះ ហ៊ុល សុភក្ត្រ័ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី១១ ភូមិ ៤ សង្កាត់លេខ ៤ក្រុងព្រះសីហនុ។
ចាប់យកវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន៦ កញ្ចប់ និង ទូរសព្ទ័ចំនួន ២ គ្រឿង។ បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ