ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចែកចាយថ្នាំញៀន នៅផ្លូវរទេះភ្លើងវាលរេញ ត្រូវនគរបាលចាប់ខ្លួនជាមួយនឹងថ្នាំញៀនចំនួន១២កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ឯកអ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញ បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណ១៨.០០ ព្រលប់ ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញ សហការជាមួយកម្លាំងអន្តរាគមន៍ស្រុក បានធ្វើការបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀន១ករណី ចាប់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចថ្នល់រថភ្លើងស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យ ឈ្មោះ ផន វីរៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ដូចខាងលើ និង ចាប់យកបានវត្ថុតាងមាន៖ ១.ម្សៅសថ្លាចំនួន១២កញ្ចប់ សង្ស័យសារធាតុ ញៀន និង ២.ទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖