ទីបំផុតក្លិបBarcelonaបានបង្ហាញលេខអាវដែលកីឡាករប្រេស៊ីលនឹងត្រូវពាក់ Philippe Coutinho ហើយ។
កីឡាករតម្លៃខ្លួន១៤៥លានផោនរូបនេះនឹងពាក់អាវលេខ១៤ដែលជាលេខរបស់តារា បាល់ទាត់Jordi Cruyff និង Thierry Henry ធ្លាប់ពាក់កន្លងមក។
អ្វីដែលរំជើបរំជួលជាងនេះទៅទៀតគឺកីឡាករវ័យ២៥ឆ្នាំ Philippe Coutinho ទើបតែទទួលអាវលេខ១៤ពីកីឡាករអាហ្សង់ទីន Javier Mascherano បានសម្រេចចិត្ត ចាកចេញពីក្លិបទៅលេងនៅប្រទេសចិន។
កីឡាករ Javier Mascherano បានស្រក់ទឹកភ្នែកនៅក្នុងពិធីលាដំណើរ ដែលធ្វើឡើងដោយក្រុមBarcelona បន្ទាប់ពីគាត់ចំណាយពេលជិត៨ឆ្នាំនៅ ក្នុងក្លិបរបស់អេស្ប៉ាញមួយនេះ។
ក្នុងរយៈពេល៨រដូវកាលជាមួយនឹងក្រុម Barcelona កីឡាករវ័យ៣៣ឆ្នាំ Javier Mascherano ធ្លាប់ឈ្នះបាន១៨ពាន ៕ ដេវីត