ការវាយប្រហារច្រឡំម្តងហើយម្តង ទៀត របស់កម្លាំងទាហានអាកាសអាមេរិកទៅលើទាហានអីុរ៉ាក់ ក៏ដូចជាស៊ីរី ធ្វើឲ្យ មានការមន្ទិលសង្ស័យពីចេតនាពិតរបស់អាមេរិកនៅក្នុងការរារាំង កម្លាំងទាហាន រដ្ឋាភិបាលក្នុងការកម្ចាត់ក្រុមភេរវកម្ម។
កន្លងមកអាមេរិកក៏បានវាយប្រហារ ច្រឡំ ទៅលើកម្លាំងទាហានអីុរ៉ាក់ ហើយថែមទាំងទម្លាក់អាវុធនិងស្បៀងអាហារ ច្រឡំឲ្យទៅក្រុមភេរវកម្មទៅទៀត ។ តើ សកម្មភាពនោះជាការពិតឬ?
នៅពេលនេះដែរ យន្តហោះចម្បាំង អាមេរិកបានវាយប្រហារច្រឡំទៅលើក្បួនរថយន្តដឹកកងកម្លាំងអុីរ៉ាក់នៅប៉ែកខាង លិចប្រទេសនេះ។ តាមអ្នកទទួលខុសត្រូវរបស់ខេត្តបានឲ្យដឹងថា ប៉ូលិស និងមន្រ្តីជាន់ខ្ពស់របស់ចារកម្មអុីរ៉ាក់៨នាក់ បាន ស្លាប់ និងរងរបួស២០នាក់ផ្សេងទៀត នៅក្នុងហេតុការណ៍បាញ់ច្រឡំរបស់យន្តហោះ ចម្បាំងអាមេរិកនេះ។
ក្បួនរថយន្តដឹកកងកម្លាំងអុីរ៉ាក់ បានរង ការវាយប្រហារយ៉ាងដំណំ ពីយន្តហោះ ចម្បាំងរបស់អាមេរិក ដែលកំពុងធ្វើប្រតិ បត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដរដ្ឋ អ៊ិស្លាម នៅក្នុងទឹកដីអុីរ៉ាក់។ ហេតុការណ៍ នេះ បានកើតឡើង នៅខេត្តអាល់ អានបារ ជាទីដែលកងទ័ពអុីរ៉ាក់ និងកងកម្លាំងរបស់សម្ព័ន្ធអន្តរជាតិដឹកនាំដោយអាមេរិក ទើបវាយបណ្តេញបានសម្រេច ក្រុមជី ហាដអង្គការរដ្ឋអ៊ិស្លាម។ មន្រ្តីមូលដ្ឋាន អុីរ៉ាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានវាយ តម្លៃថា យន្តហោះអាមេរិកអាចច្រឡំវាយប្រហារទៅលើក្បួនរថយន្តរបស់កងកម្លាំងអុីរ៉ាក់។
តាមសេចក្តីថ្លែងការណ៍របស់ខ្លួន នៅ ថ្ងៃនេះ ទីបញ្ជាការរួមនៃកងកម្លាំងចម្រុះ ដែលមានផងដែរ កងទ័ពអាមេរិក ដើម្បី ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ រដ្ឋអ៊ិស្លាម នៅអុីរ៉ាក់ យន្តហោះចម្បាំងរបស់អាមេរិកបានចេញទៅធ្វើប្រតិបត្តិការ បន្ទាប់ពីកង ទ័ពអុីរ៉ាក់បានប្រាប់ឲ្យដឹងពីវត្តមានរបស់មេកោយរបស់ក្រុមជីហាដ រដ្ឋអ៊ិស្លាម នៅ ខេត្តអាល់ អានបារ។
ដោយមានជំនួយពីកងទ័ពអាកាស របស់សម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក កងទ័ពអុីរ៉ាក់ បានសម្រេចចាប់បានមេក្រុម ភេរវជន។ ប៉ុន្តែនៅលើផ្លូវ ត្រលប់ចូល បន្ទាយវិញ យន្តហោះចម្បាំង របស់អាមេ រិក បានសង្កេតឃើញក្បួនរថយន្ត បើក សំដៅផ្ទះរបស់មេក្រុមភេរវជន។ ដោយ គិតថា ជាក្បួនរថយន្ត របស់ក្រុមភេរវជន យន្តហោះចម្បាំងរបស់អាមេរិកបានបាញ់ប្រហារ ទៅលើក្បួនរថយន្ត ដែលតាម ពិតទៅ កំពុងដឹកប៉ូលិស មន្រ្តីខេត្ត អុីរ៉ាក់ ដែលត្រូវបានបញ្ជូនឲ្យទៅជួយជាកម្លាំង បន្ថែម សម្រាប់កងទ័ពអុីរ៉ាក់ ដើម្បីចាប់ មេភេរវជន។
ទីបញ្ជាការកងកម្លាំងចម្រុះ នៅថ្ងៃសៅរ៍ បានសន្យានឹងបើកការស៊ើបអង្កេតទៅលើឧប្បត្តិហេតុលើកនេះ។ នេះមិនមែនជា លើកទី១ទេ ដែលយន្តហោះចម្បាំងអាមេ រិក ចូលរួមនៅក្នុងប្រតិបត្តិការបោសសម្អាតក្រុមជីហាដ រដ្ឋអ៊ិស្លាម នៅអុីរ៉ាក់ ច្រឡំវាយ ប្រហារទៅលើកងទ័ព និងប្រជាជនស៊ីវិល អុីរ៉ាក់។ នៅពាក់កណ្តាលឆ្នាំមុន ក្រសួង ការពារជាតិបានទទួលស្គាល់ថា កងទ័ព អាមេរិក បានទម្លាក់គ្រាប់បែកសម្លាប់ប្រជាជនស៊ីវិល អុីរ៉ាក់ ប្រមាណ ១៥០នាក់ ដែលគេយល់ច្រឡំស្មានថា ជាសមាជិក របស់ក្រុមជីហាដរដ្ឋអ៊ិស្លាម នៅទីក្រុង មូស៊ូល។ អាមេរិកទទួលស្គាល់ថា មាន ការភ័ន្តច្រឡំ ប៉ុន្តែនៅទីបំផុត ភាគីអាមេរិក និងកងទ័ពអុីរ៉ាក់ បានទម្លាក់កំហុស ទទួល ខុសត្រូវ ទៅលើក្រុមជីហាដអង្គការរដ្ឋ អ៊ិស្លាម ដែលអាមេរិក ចោទថា បានយកប្រជាជនស៊ីវិលអុីរ៉ាក់មកធ្វើជាចំណាប់ ខ្មាំង និងជាខែលសម្រាប់ការពារខ្លួនពីការវាយប្រហាររបស់កងកម្លាំងទ័ពអន្តរជាតិ។
ក្រុមអ្នកវិភាគបានលើកឡើងថា នៅ ពេលដែលអាមេរិកមិន ទាន់ឈានដល់ គោលដៅ គឺមិនបោះបង់សង្គ្រាមវាយប្រហារនៅអីុរ៉ាក់នោះឡើយ បើទោះបីអាមេរិកត្រូវចំណាយប្រាក់ជាច្រើនក្តី។
ចាប់តាំងពីបើកប្រតិបត្តិការយោធា វាយ ប្រហារទៅលើក្រុមជីហាដ នៃអង្គការរដ្ឋ អ៊ិស្លាម ក្នុងប្រទេសអុីរ៉ាក់ និងស៊ីរី អាមេរិក បានចំណាយលុយអស់ជិត ៣ពាន់លាន ដុល្លារ។ នេះបើតាមរបាយការណ៍របស់ ក្រសួងការពារជាតិអាមេរិក ដែលត្រូវបាន ទូរទស្សន៍អង់គ្លេស BBCយកមករាយ កាណ៍បន្តកាលពីថ្ងៃសុក្រទី១២ ខែមិថុនា ឆ្នាំ២០១៧។ សហរដ្ឋអាមេរិក ដែលដឹកនាំប្រតិបត្តិការអន្តរជាតិនៅស៊ីរី និងអុីរ៉ាក់ កំពុងគិតគូរបង្កើនយុទ្ធសាស្រ្ត ប្រយុទ្ធ ប្រឆាំង នឹងក្រុមជីហាដ នៃអង្គការរដ្ឋ អ៊ិស្លាម។
តើអាមេរិករបស់លោកប្រធានាធិបតីអាមេរិកនឹងអាចផុងខ្លួនជាថ្មី ក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ នៅអុីរ៉ាក់ ដែរឬទេ? សេតវិមាន កាលពីថ្ងៃពុធ បាន ប្រកាសបញ្ជូនយោធា ៤៥០ នាក់បន្ថែម ទៀត ទៅប្រទេសអុីរ៉ាក់។ នៅថ្ងៃព្រហស្បតិ៍ អគ្គមេបញ្ជាការកងទ័ពអាមេរិក លោកឧត្តម សេនីយ៍ Martin Demsey បានលើកឡើង ពីគម្រោងរបស់អាមេរិក ក្នុងការបង្កើត មូលដ្ឋានទ័ពបន្ថែមថ្មីទៀត នៅក្នុងទឹកដី អុីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមអង្គការ រដ្ឋអ៊ិស្លាម។ ចំណែកអ្នកនាំពាក្យរបស់វិមានប្រធានាធិបតីវិញ បានបញ្ជាក់ច្បាស់ៗថា ទាហានអាមេរិក សរុប ៣៥០០នាក់ នឹង មានតួនាទីផ្តល់ប្រឹក្សា យុទ្ធសាស្រ្ត ដល់កង ទ័ពអុីរ៉ាក់ ប៉ុន្តែ នឹងមិនចូលរួមប្រយុទ្ធក្នុងសមរភូមិទេ។
ខុសពីជំនាន់ ប្រធានាធិបតីប៊ូស ដែល បានបញ្ជូនទ័ពអាមេរិកប្រមាណ ១សែន ៧ម៉ឺននាក់ ឲ្យទៅធ្វើសង្រ្គាម នៅអុីរ៉ាក់ អាមេរិករបស់ លោកអូបាម៉ានៅតែបដិសេធមិនបញ្ជូនទ័ពជើងគោក ឲ្យទៅប្រយុទ្ធទល់នឹងក្រុមជីហាត ដែលកំពុងមានកម្លាំង វាយដណ្តើមកាន់កាប់បានទីក្រុង ជាច្រើន របស់អុីរ៉ាក់ និងស៊ីរី។
ចាប់តាំងពីខែសីហាឆ្នាំមុន អាមេរិក បានត្រឹមតែបញ្ជូនយន្តហោះចម្បាំង ដើម្បី ចូលរួម នៅក្នុងប្រតិបត្តិការអន្តរជាតិ វាយ ប្រហារលើក្រុមជីហាដ។ តាមរបាយ ការណ៍ របស់មន្ទីរបញ្ចកោណអាមេរិក ដែលទូរទស្សន៍អង់គ្លេស BCC បានចុះ ផ្សាយ នៅថ្ងៃសុក្រនេះ គេចំណាយលុយ ប្រមាណ ៩លានដុល្លារ ក្នុងមួយថ្ងៃៗ ដើម្បីធ្វើយុទ្ធនាការប្រឆាំងនឹងក្រុមជីហាដ នៅ ស៊ីរី និងអុីរ៉ាក់។ ពីរភាគបី នៃថវិកាត្រូវគេចាយទៅលើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស។ សូមបញ្ជាក់ថា សភាអ្នក តំណាងរាស្រ្តអាមេរិកធ្លាប់បានបោះឆ្នោត អនុម័តថវិកាយោធា អាមេរិកប្រមាណ ៥៧៩ពាន់លានដុល្លារ៕ ម៉ែវ សាធី