ព័ត៌មានទាន់ហេតុការណ៍៖

លោកវ្ល៉ាឌីមៀរ ពូទីន សោកស្តាយដែលមិនបានចូលក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

ចែករំលែក៖

ក្រោយពេលអាមេរិកប្រកាសពីបញ្ជីឈ្មោះខ្មៅរបស់បុគ្គលដែលជាមន្ត្រីអ្នក ជំនួញរុស្ស៊ីត្រូវអាមេរិកដាក់ទណ្ឌកម្ម ដោយក្នុងនោះមាន ទាំងរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Lavrovផងដែរ ។ នៅពេល នោះប្រធានាធិបតីរុស្ស៊ី លោកពូទីនមិន បានប្រតិកម្មឬថ្កោលទោសការដាក់ទណ្ឌកម្មរបស់អាមេរិកឡើយ លោកបែរជា បង្ហាញការសោកស្តាយ ដោយមិនបានស្ថិតនៅក្នុងបញ្ជីខ្មៅនោះ។ នេះជាសកម្មភាពឌឺ ដង បញ្ឈឺអាមេរិក ក្រោយពីអាមេរិកសម្រេចបង្កើតបញ្ជីខ្មៅដាក់ទណ្ឌកម្ម មន្ត្រីរុស្ស៊ី ១១៤រូប និងអ្នកជំនួញ ៩៦រូប។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានធ្វើអត្ថាធិប្បាយចំពោះបញ្ជីឈ្មោះដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដោយលោកនិយាយបែបចំអកថា មានអារម្មណ៍សោកស្ដាយដែលមិនបានស្ថិតនៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។

លោក ពូទីន ថ្លែងបែបនេះ នៅប៉ុន្មាន ម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានចេញផ្សាយបញ្ជីឈ្មោះដែលគ្រប់ៗគ្នាទន្ទឹងរង់ចាំជាយូរណាស់ មកហើយ អំពីមន្រ្តី រដ្ឋាភិបាល ព្រមទាំង ប្រធានក្រុមហ៊ុនធំៗ របស់ប្រទេសរុស្ស៊ី ដែលអាចប្រឈមមុខនឹងការដាក់ទណ្ឌ កម្មជុំវិញការជាប់សង្ស័យថាមានពាក់ព័ន្ធនឹងការលូកដៃចូលក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។ ដោយមានគោលដៅបង្កើន សម្ពាធទៅលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បញ្ជីឈ្មោះខាងលើនេះរួម មានមន្រ្តី រដ្ឋាភិបាលរុស្ស៊ីចំនួន១១៤រូប និងពាណិជ្ជករកំពូលៗប្រមាណ ៩៦រូប ទៀត ត្រូវបានកំណត់ដោយក្រសួងរតនាគារជាតិអាមេរិក។

បើតាមក្រសួងដដែលនេះបញ្ជាក់ថា បុគ្គលនីមួយៗ នៅក្នុងបញ្ជីត្រូវគេប៉ាន់ ប្រមាណថា មានទ្រព្យសម្បត្តិយ៉ាងតិច ចាប់ពី១ពាន់លានដុល្លារឡើងទៅ។ យ៉ាង ណាក៏ដោយ លោក ពូទីន បានកត់សម្គាល់ ថា ការដាក់ទណ្ឌកម្មនេះគឺជាការ បង្ហាញពីភាពជាសត្រូវរបស់សហរដ្ឋអាមេរិកចំពោះរុស្ស៊ី ហើយថាវាមានតែបំផ្លាញដល់ទំនាក់ទំនងរវាងទីក្រុងមូស្គូ នឹងទីក្រុងវ៉ាស៊ីន តោន ប៉ុណ្ណោះ។ «ខ្ញុំមានអារម្មណ៍សោក ស្ដាយ ដែលមិនបានស្ថិតនៅក្នុងបញ្ជីឈ្មោះដាក់ទណ្ឌកម្មនេះ… ខ្ញុំបានលឺពីវា(បញ្ជី ឈ្មោះនេះ) ពិតមែន តែមិនបានឃើញវា នោះទេ»។ នេះជាការលើកឡើងរបស់ លោក វ្ល៉ាឌីមៀរ ពូទីន។

បញ្ជីឈ្មោះខាងលើមានគោលបំណង ដើម្បីព្យាយាមបកអាក្រាតក្រុមជនទាំងឡាយ ដែលបានទទួលផលប្រយោជន៍ ក្នុងទម្រង់ជាទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយ និងអំណាចក្នុងដៃ តាមរយៈការចងទំនាក់ ទំនងជាមួយ លោក ពូទីន។ យ៉ាងណាមិញ បញ្ជីនេះពុំបានដាក់ទណ្ឌកម្មតាមលក្ខណៈណាមួយទៅលើបុគ្គល ទាំងអស់នោះឡើយ៕ ម៉ែវ សាធី

 


ចែករំលែក៖