ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសភេទទី៣ ម្នាក់(ប្រុសតែងខ្លួនធ្វើស្រី)បាននាំប្រុសស្នេហ៍ទៅរួមរ័កនៅក្នុងផ្ទះប្លុកផ្លូវឌឿងហែម បានសម្រេចហើយក៏ដឹកចេញមកវិញត្រូវបក្ខពួកប្រុសសេ្នហ៍វាយប្លន់យកម៉ូតូទៅ បាត់ដោយសុវត្ថិភាព ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយចាប់ប្រុសស្នេហ៍របស់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចតុមុខចាត់ការតាមច្បាប់ភ្លាមៗ ។
ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃពុធ ១៥កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ តាមបណ្តោយវិថីព្រះសីុសុវត្ថិ មុខសណ្ឋា គារមួយក្នុងក្រុម១ សង្កាត់ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ពៅ ណារិទ្ធ ភេទប្រុស (ប្រុសតែងខ្លួនធ្វើស្រី) អាយុ២៨ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ ចំណែកប្រុសស្នេហ៍ដែលបុរសភេទទី៣ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច និងត្រូវជា បក្ខពួកជនសង្ស័យវាយប្លន់យកម៉ូតូទៅបាត់នោះឈ្មោះ វុធ ថា អាយុ២៥ឆ្នាំ ជាចុងភៅ ស្នាក់នៅផ្ទះលេខ952N សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមសម្តីជនរងគ្រោះបានឲ្យ ដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូ មួយគ្រឿងម៉ាកយ៉ាម៉ាហាហ្វុីណូ ពណ៌ លឿងលាយស ស៊េរីឆ្នាំ២០១៤ ទៅយកប្រុសស្នេហ៍ទៅរួមរ័កគ្នានៅក្នុងផ្ទះមួយស្ថិតនៅតាមផ្លូវឌឿងហែមបានសម្រេចម្តង រួចក៏នាំគ្នាជិះម៉ូតូចេញមកវិញ ហើយដឹកប្រុសស្នេហ៍ក្នុងគោលបំណងទៅជួបមិត្ត ភក្តិប្រុសស្នេហ៍របស់ខ្លួន ។
ជនរងគ្រោះបន្តទៀតថា ពេលជិះម៉ូតូឌុបគ្នាតាមបណ្តោយវិថីព្រះស៊ីសុវត្ថិមកដល់ ចំណុចកើតហេតុរូបគេ(ជនរងគ្រោះ)បាននិយាយលេងជាមួយមិត្តភក្តិរបស់ជន សង្ស័យម្នាក់ទៀត។ ពេលមើលទៅហាក់ដូចជាមិនសូវស្រួលរូបគេក៏ជិះម៉ូតូចេញ ស្រាប់តែ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ធ្វើសកម្មភាពចាប់ទាញរូបគេទម្លាក់ចុះពីលើម៉ូតូ ហើយម្នាក់ទៀតចាប់វាយ និងយកម៉ូតូរបស់គេជិះគេចខ្លួន។ ភ្លាមៗ នោះរូបគេក៏បានស្រែកឆោឡោថា ចោរៗបង្កឲ្យមានការភ្ញាក់ផ្អើលដោយប្រជាពល រដ្ឋនៅក្បែរនោះនាំគ្នាជួយចាប់បានបុរសម្នាក់ជាប្រុសស្នេហ៍របស់រូបគេយកទៅ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចតុមុខចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាមានគ្នា៣ នាក់មែនហើយជនរងគ្រោះជាបុរសខ្ទើយបានបបួលមិត្តភក្តិគេម្នាក់ទៅរួមរ័កនៅផ្ទះតាមផ្លូវឌឿងហែម។ ពេលរួមរ័ករួចក៏ចេញ មកវិញ ហើយខ្លួនមិនដឹងថា មិត្តភក្តិគេ២នាក់នោះហ៊ានធ្វើសកម្មភាពវាយប្លន់យកម៉ូតូជនរងគ្រោះឡើយ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា