ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេពកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រុងភ្នំពេញ។

និស្សិតដែលទទួលបានសញ្ញាបត្រនាពេលនេះមានចំនួន ២,៣២៨ នាក់មាន បរិញ្ញាបត្ររងវិស្វកម្មជំនាន់២០, ២១ និង ២២, និស្សិតបរិញ្ញាបត្ររងវិស្វកម្មជំនាន់ទី៩, ទី១០ និងទី១១, វិស្វករជំនាន់ទី៣០ ទី៣១ និងទី៣២ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ ទី៦ និងទី៧ ៕

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1594981950550296/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1594960117219146/” width=”600″ height=”600″ onlyvideo=”1″]
ចែករំលែក៖