ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រចំនួន ២លើកនៅស្រុកបាកាន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែៗកន្លែងកើតហេតុ ស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកានបានឲ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងបុរសម្នាក់បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៏ខ្មៅ បានជ្រុលបុកជាមួយគោយន្តកន្រ្តៃដឹកឈើពីក្រោយ ខណៈកំពុងធ្វើចរាចរណ៍ស្របទិសគ្នា ប៉ុន្តែគាត់មិនបានបញ្ជាក់អំពីមូលហេតុឬផ្សេងៗច្បាស់លាស់នោះទេ បណ្ដាលឲ្យភាគ្គីខាងម៉ូតូរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ផ្សេងៗគ្នាផងដែរ។
ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញក៍បានឲ្យដឹងដែរថា នៅវេលាម៉ោង៥ និង៥៥នាទី ល្ងាចថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩១.១៩២ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែរ បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1H 5314 ឈ្មោះ គង់ តុលា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំស្នាមព្រះ ស្រុកបាកាន បញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់(ស្លាប់) និងអ្នករួមដំណើរឈ្មោះ សឿន សុខាន់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា បានធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅខាងលិចក្នុងលឿនលឿន ដោយបើកជែងរថយន្តទើបជ្រុលបុកម៉ូតូសណ្ដោងពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ភ្លាមៗនៅនឹងកន្លែង។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ភាគ្គីខាងម៉ូតូសណ្ដោងរ៉ឺម៉កឈ្មោះ សៀង មាន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិមកទទួលយក ចំណែកវត្ថុតាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉កបានយកទៅរក្សាទុកជាសណ្ណោះអាសន្នរងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕ បឹុម ពិន