ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធនៅខណ្ឌចំការមនមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ករណីផ្ទុះអាវុធកើតឡើងទៀតហើយនៅកណ្តាលបេះដូងរាជធានីតែម្តង គឺខណ្ឌចំការមន ខណៈដែលប្រជាពលរដ្ឋកំពុងធ្វើដំណើរចេញចូលប្រកបរបររកស៊ីយ៉ាងមមាញឹកនោះ ។

ហេតុការណ៍បង្កការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្សាររន្ទះបាញ់ កែងផ្លូវ​សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានបានចុះត្រួតពិនិត្យកន្លែងកើតហេតុ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ សាក្សីនៅកន្លែងកើតហេតុនិយាយថា ក្បែរកន្លែងកើតហេតុ ស្ថិតនៅផ្ទះលេខ៩៥នោះ មានកម្មវិធីផឹកស៊ី ហើយក៏ស្រាប់តែផ្ទុះអាវុធតែម្តង ។

ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ករណីខាងលើនេះ សមត្ថកិច្ចបានត្រឹមតែទៅហិតក្លិនរំសេវ រួចក៏ត្រឡប់មកវិញ ខណៈរកអត់ឃើញសំបកកាទុស និងខ្វះកំណត់ហេតុសាកសួរសាក្សីនៅកន្លែងកើតហេតុ ៕ ស រស្មី


ចែករំលែក៖