ព័ត៌មានទាន់ហេតុការណ៍៖

ដាំបាយទុកចោលទៅលេង​ផ្ទះ​អ្នកជិតខាង​ភ្លេចខ្លួនភ្លើងឆេះផ្ទះម៉ត់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះមួយ​ខ្នង​សង់​ពី​ស័ង្កសី​ត្រូវបាន​អគ្គិភ័យ​ឆេះ​សល់​តែ​គ្រោងឆ្អឹង ខណៈដែល​ម្ចាស់​ដាក់​ដាំបាយ​ចោល ហើយ​ដើរ​ទៅលេង​ផ្ទះ​អ្នកជិតខាង​បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែរមិនអាចគ្រប់គ្រងស្ថានកាណ៍បាននោះទេ បានត្រឹមម្ចាស់ផ្តះឈរសម្រក់ទឹកភ្នែកគួរឲ្យអាសូរ។

ហេតុករណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី យប់​ថ្ងៃសៅរ៍ ៣រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​ដោយមូលហេតុមកពីភ្លើងចង្ក្រានបាយ។

យោងតាម​សមត្ថកិច្ច​នគរបាលស្រុកស្វាយទាបបានឲ្យនគរវត្តដឹងថា ផ្ទះដែលរងការឆាបឆេះមានទំហំ៤ម៉ែត្រគុណនិង៦ម៉ែត្រធ្វើអំពីឈើប្រក់សង្ក័សី ដោយមានម្ចាស់ផ្ទះ​ឈ្មោះ ប៉េ រតនា ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរកសិករ។

តាមម្ចាស់ផ្ទះបានឲ្យដឹងថា ចំពោះសម្ភារដែលខូចខាតរួមមានប្រាក់ចំនួន ៥០ម៉ឺនរៀល មាសចំនួន ៥ហ៊ុន កង់ចំនួន០៣គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ប្រភពបន្តថា មុនកើតហេតុគាត់បានដាំបាយដូចសព្វដងហើយ ក៏បាន​ទៅលេង​ផ្ទះ​អ្នកជិតខាង​ឈ្មោះ បូរ៉ា ដែលនៅក្បែគ្នា ខណៈភ្លេចគិតថាខ្លួនកំពុងដាំបាយមួយស្របក់​ក្រោយមក​ប្រមាណជាងកន្លះម៉ោងស្រាប់តែមាន​ក្មេងរ​ត់ទៅ​ប្រាប់ថា ​ផ្ទះ​មីង​មាន​ភ្លើង​ឆេះ​នៅក្នុង​ពី​ផ្ទះបាយ ក៏បង្កការភ្ញាក់ផ្អើលនិងហៅអ្នកជិតខាង​មកជួយ​ពន្លត់ភ្លើង​តែ​ភ្លើង​បាន​ឆេះ​សន្ធោសន្ធៅ ពេញក្រមុំទៅហើយទោះបី​អ្នកភូមិ​ជួយ​ពន្លត់​យ៉ាងណាក៏ដោយ​៕ យឹម សុថាន


ចែករំលែក៖