ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ៤នាក់២ករណីក្នុងពេលតែមួយ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញឃាត់ខ្លួនបានភ្លាម ក្នុងពេលតែមួយ ពាក់ព័ន្ធនឹងករណីលួចសម្ភារ និងករណីឆក់កាបូប។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេម៉ោ២និង៣០នាទីរសៀលនៅចំណុច ឃ្លាំងស្តុបឱសុទ្ធ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យទាំង ១ឈ្មោះ ជាម៉ៅ (ហៅអាម៉ៅ) ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ (ករណីឆកកាបូប) ទី២ឈ្មោះ ផល ភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបរមិនពិតប្រាកដ រស់នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ករណីលួច) ទី៣ ឈ្មោះ ពៅ សុខហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបរមិនពិតប្រាកដ រស់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ (ករណីលួច) ទី៤ឈ្មោះ ខាត់ ចាន់ធឿន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយចេកថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុមានក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ឃ្លាំងលួចយកឥវ៉ាន់។ ពេលនោះសមត្ថកិច្ចចុះសហការនឹងពលរដ្ឋឃាត់ខ្លួនបានជនសង្ស័យភ្លាមៗខណៈកំពុងតែឃាត់ជនសង្ស័យបាន៣នាក់ខាងលើស្រាប់តែឮសម្លេងប្រជាពលរដ្ឋស្រែកថាចោរឆក់ៗ ពេលនោះកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍ដោយឃាត់បានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ព្រមទាំងដកហូតកាបូបជនរងគ្រោះបានមកវិញ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបណ្តោះអាសន្ន៕ តុង សីហា


ចែករំលែក៖