ខេត្តកំពង់ធំ៖ ភ្លើងចង្រ្កានបានឆាបឆេះផ្ទះ មួយខ្នង កាលពីវេលាម៉ោង ០៤ និង ៣០ នាទីទៀបភ្លឺ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យផ្ទះ១ខ្នង ឆេះអស់ទាំងស្រុង។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុជាបឋម គឺបង្កពីភ្លើងចង្ក្រាន បានឆាបឆេះផ្ទះ ទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងក្តារប្រក់ក្បឿង ឆេះអស់ទាំងស្រុង ម្ចាស់ផ្ទះឈ្មោះ អ៊ូច តូ ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិភូមិឃុំកើតហេតុខាងលើ ។
សម្ភារខូចខាតរួមមាន លុយរៀល ១លានរៀល និង របស់របរប្រើប្រាស់ក្នុងផ្ទះទាំងអស់ ព្រមទាំងឯកសារ ផ្សេងៗ ទៀត តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ៕ ប៊ុន រិទ្ធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច