ខេត្តតាកែវ ៖ ទីតាំងលក់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដែលបណ្តាលមកពីទស្សេខ្សែភ្លើង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ នឹង៤០នាទីទៀបភ្លឺ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ។
នគរបាលស្រុកបាទី បានឲ្យដឹងថា អគ្គិភ័យខាងលើបានបណ្តាលឲ្យខូចខាតទាំងស្រុង នូវតូបលក់ចាប់ហួយមួយកន្លែងមានទំហំ៤ម៉ែត្រគុណ៤ ម៉ែត្រ ធ្វើពីដែកប្រក់ស័ង្កសី ជាតូបលក់ចាប់ហួយ មានម្ចាស់ឈ្មោះ លន គឹមសែ (ប្តី ប្រពន្ធ) បណ្តាលឆេះឥវ៉ាន់ក្នុងតូបទាំងស្រុង សរុបទឹកប្រាក់ចំនួន១៥០០០ដុល្លារ ។ មន្រ្តីជំនាញដែលចុះទៅកន្លែងកើតហេតុ បានឱ្យដឹងថា មូលហេតុ មកពីទស្សេខ្សែរភ្លើង ៕ ភ្នំដា