ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋគេចពីរថយន្តកុងតឺន័រជ្រុលបុករថយន្តក្រឡុកស៊ីម៉ងត៍បណ្តាលរថយន្តគាប់ជាប់គ្នា

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿនគេចពីរថយន្តកុងតឺន័រ ដែលបើកបញ្ច្រាសទិសគ្នាហើយបត់ឆ្លងផ្លូវនោះធ្វើឲ្យរថយន្តហ៊ីយ៉ាន់ដាយបួងចង្កូតជ្រុលទៅបុករថយន្តក្រឡក់ស៊ីម៉ងត៍បណ្តាលឲ្យគាប់ជាប់គ្នាតែម្តង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅកំណាត់ផ្លូវអូឌឹមកប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ក៧៥២២ ភព៣ ដឹកឥដ្ឋពេញធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹម ទំនប់កប់ស្រូវ ក្នុងទិសពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏អកហ្សឺជាមួយរថយន្តកុងតឺន័រមួយគ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសដៅគ្នា កំពុងបត់ឆ្លងផ្លូវទៅឆ្វេងដៃ ធ្វើឲ្យរថយន្តហ៊ីយ៉ាន់ដាយបួងចង្កូតមកខាងឆ្វេងដែរ ក៏ជ្រុលបុករថយន្តក្រឡក់ស៊ីម៉ងត៍មួយគ្រឿងទៀត ដែលពាក់ស្លាកលេខ ភ្នំពេញ5A 1057 បណ្តាលឲ្យគាប់ជាប់គ្នារងការខូចខាតទាំងសងខាងតែម្តង តែមិនមានមនុស្សរងរបួស បន្ទាប់មក រថយន្តកុងតឺន័រក៏បន្តដំណើរទៅបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖