ភ្នំពេញ៖ លោក ស្យង់ បូ អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាបានថ្លែងថា ស្ថានទូតចិនប្រចាំកម្ពុជាប្រឆាំងជាដាច់ខាតចំពោះជនជាតិ ចិនរូបណាដែលមានគោលបំណងបង្កើត China Town ឬ ទីក្រុងចិននៅកម្ពុជា ។
លោក ស្យង់ បូ បានលើកឡើងដូចនេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពនៃ វិនិយោគចិននិងប្រជាពលរដ្ឋចិននៅកម្ពុជា កាលពីរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅបន្ទាប់ពីមានមានមតិយោបល់ផ្សេងៗរបស់ប្រជាជន កម្ពុជាចំពោះកំណើនវិនិយោគចិននិងប្រជា ជនចិនរស់នៅកម្ពុជាជាពិសេសក្នុងខេត្តព្រះសីហនុ ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ស្ថានទូតចិនមិនគាំទ្រចំពោះជនជាតិចិនណាមួយមានបំណងបង្កើត China Town នៅកម្ពុជា ហើយក៏មិនគាំទ្រជនជាតិខ្លួន ដែលបង្កើតកាស៊ីណូនៅខេត្តព្រះសីហនុ ផងដែរ ។
ក្នុងសន្និសីទសារព័ត៌មានលោក ស្យង់ បូ ក៏មិនគាំទ្រចំពោះជនជាតិចិនមួយចំនួនតូចដែលមកកម្សាន្តឬរស់នៅប្រទេសកម្ពុជា ហើយប្រព្រឹត្តបទល្មើសក្នុងប្រទេសកម្ពុជានោះទេ។ លោកបានសង្កត់ធ្ងន់ថា កន្លង ទៅមានជនជាតិចិនមួយភាគតូចបាន ប្រព្រឹត្តល្មើសដូចជា ការលេងល្បែងខុស ច្បាប់ ការចាប់ជំរិតទារលុយតាមបណ្តាញទូរគមនាគមន៍ ខ្លះទៀតផឹកស្រាបង្កជម្លោះ បង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយស្នើសុំឲ្យ ភាគីកម្ពុជាចាត់វិធានការតាមផ្លូវច្បាប់ពួកក្រុមទាំងនេះ ។
លោកឯកអគ្គរដ្ឋទូតក៏បានលើកជា សំណូមពរដល់ពលរដ្ឋចិនទាំងអស់ដែលធ្វើដំណើរចេញទៅបណ្ដាប្រទេសផ្សេងៗ ត្រូវតែគោរពច្បាប់ប្រទេសនោះគោរព ប្រពៃណីទំនៀមទម្លាប់និងត្រូវប្រាស្រ័យទាក់ទងដោយសន្តិភាពជាមួយប្រជាជនម្ចាស់ស្រុក ៕ ហេង សូរិយា