ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្រុកបាកាន ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការមានយានយន្តចូលគោលដៅដើម្បីអនុវត្តច្បាប់ចរាចរណ៍ចំនួន ៨៨៦គ្រឿងសរុបទាំងចំនួន ៣គោលដៅ ក្នុងនោះមានម៉ូតូចំនួន ៣៣៨គ្រឿង និងរថយន្តចំនួន ៥៤៨គ្រឿង។
ប្រភពខាងលើបន្តថា ចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍នេះកម្លាំងសហការបានធ្វើការអប់រំអ្នកល្មើសបានចំនួន ៧០នាក់ ស្មើរនឹងម៉ូតូចំនួន ៣៩គ្រឿង និងរថយន្តតូចធំចំនួន ៣១គ្រឿង ក្នុងនោះអត់ពាក់មួកសុវត្ថិភាពចំនួន ៣០នាក់ អត់ដាក់កញ្ចក់មើលក្រោយចំនួន ០៩គ្រឿង ក្នុងនោះក៍បានធ្វើការណែនាំអប់រំ និងកាត់ទ្រុងរថយន្ត ព្រមទាំងតកន្ទុយខុសលក្ខណៈបច្ចេកទេស នៅនឹងកន្លែងបានចំនួន ០៧គ្រឿងផងដែរ។
ប្រភពដដែលបន្តទៀតថា បញ្ហាប្រឈម៖ អ្នកបើកប(រម៉ូតូ)មិនសូវចូលរួមពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់មើលក្រោយឲ្យបានត្រឹមត្រូវ។ល។ ៕ បឹុម ពិន