ខេត្តព្រះសីហនុ៖ តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ស្ថិតនៅក្រុមទី ៧ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ ក្រោយពីការធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបញ្ជាក់ថា ស្លាប់ដោយសារជំងឺគាំងបេះដូង។
សមត្ថកិច្ចបញ្ជាក់ថា សាកសពឈ្មោះ WELLINGTON HARALD ភេទប្រុសអាយុ ៥២ឆ្នាំ ជនជាតិអាល្លឺម៉ង់ ។
បច្ចុប្បន្នសាកសពត្រូវបានដឹកទៅរក្សាទុកនៅ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ រង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕ ឆ្លាម សមុទ្រ