ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញជនជាតិអាល្លឺម៉ង់ម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលក្នុងស្រុកស្ទឹងហាវ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖ តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖កាលពីវេលា​ម៉ោង​៧និង៣០នាទី​ ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨​  នៅចំណុចផ្ទះជួល ស្ថិតនៅក្រុមទី ៧ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មាន​ជនបរទេសម្នាក់​ ដេកស្លាប់នៅក្នុងបន្ទប់   ក្រោយពីការធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបញ្ជាក់ថា ស្លាប់ដោយសារ​ជំងឺគាំងបេះដូង។
សមត្ថកិច្ចបញ្ជាក់ថា សាកសពឈ្មោះ​ WELLINGTON HARALD ភេទប្រុស​អាយុ ៥២ឆ្នាំ​ ជនជាតិអាល្លឺម៉ង់ ។
បច្ចុប្បន្ន​សាកសពត្រូវបានដឹកទៅរក្សាទុកនៅ​ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ រង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕ ឆ្លាម សមុទ្រ
 

ចែករំលែក៖